ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ចូល​សាលាឃុំ​ស្ទឹង​កាច់ ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​លោកស្រី ជា លាភ អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ចូល​សាលាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ក្នុង​ការផ្តល់​សេវា​សាធារណៈ​នានា​ជូន​ពលរដ្ឋ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​។​

​លោក ផាន់ ចាន់​ធុល បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​រូបវ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ការស្ថាបនា​ផ្លូវ​បេតុង​នេះ គឺ​មាន​តួនាទី​ជួយ​សម្រួល​បាន​មួយកម្រិត ដល់​ដំណើរការ នៃ​ការផ្តល់​សេវា​សាធារណៈ របស់​រដ្ឋបាល​ឃុំ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព មាន​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​ចីរភាព ដោយ​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​មូលដ្ឋាន​។​

​លោក ផាន់ ចាន់​ធុល ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ជា​ពិសេស​មេឃុំ​-​ចៅសង្កាត់ និង​មេភូមិ​ទាំងអស់ ដែល​គៀក​ផ្ទាល់​នឹង​ប្រជាជន ត្រូវខិតខំ​បំពេញ​ការងារ​របស់​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការផ្តល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ខិតខំ​ដោះស្រាយ បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាប់រហ័ស​។​

​សូមបញ្ជាក់​ថា ផ្លូវ​បេតុង​១​ខ្សែ ចូល​សាលាឃុំ​ស្ទឹង​កាច់ ដែល​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា នាពេល​នេះ​មាន​ប្រវែង​១០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា គម្រោង​អភិវឌ្ឍន៍​ខេត្ត និង​បញ្ចប់​ការស្ថាបនា​នៅ​ដំណាច់​ខែ​មិថុនា​នេះ​៕
​ហុក​.​វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.