ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អធិការនគរបាល​ស្រុក​ស្អាង​ថ្មី​, វរសេនីយ៍ឯក រស់ ចន្ថា ជំនួស​វរសេនីយ៍ឯក សេង សុជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​ជាមួយ​លោក ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​អធិការនគរបាល​ស្រុក​ស្អាង​។​

​ពិធី​នេះ​ដែរ ក៏​មាន​វត្ដ​មាន​ចូលរួម​ពី​លោក​ស្នងការរង​, លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​១០, មន្ដ្រីរាជការ​ជុំវិញ​ស្រុក​, លោក​អធិការរង​ស្រុក​ស្អាង​, លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល និង​មន្ដ្រីនគរបាល​ជាច្រើនរូប​ទៀត​។​

​បន្ទាប់ពី​ស្ដាប់​លោក​វរសេនីយ៍ឯក ម៉ាន់ គឹម​ឡេង នាយ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​មន្ដ្រីនគរបាល​ជាតិ​រួចមក លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​ប្រគល់​ត្រា ជូន​លោក​វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាល​ស្រុក​លើកដែក ដែល​ត្រូវ​តែងតាំង​ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ខណៈ​លោក​វរសេនីយ៍ឯក សេង សុជាតិ ត្រូវបាន​ផ្ទេរ​ឲ្យទៅ​បម្រើ​ការងារ​នៅ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ៕ ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.