ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ក្រុម​គ្រួរ​សារ​សព លោក​ណ​យ​មុន បាន​ទទួល​ឋ​វិកា​ពី​អង្គភាព​អាវុធហត្ថ​៥០០.០០០​រៀល​និង​សម្ភា​រះ​មួយចំនួនធំ​សំរាប់​យក​ទៅ​ធ្វើបុណ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ដោយសារ​តែ​ក្រុម​គ្រួរ​សារ​សព​លោកយាយ ណ​យ មុន ភេទ ស្រី អាយុ ៨៧​ឆ្នាំ បាន​ទទួល​មរណៈភាព​ដោយ​ជរា​ពាធ ស្ថិតនៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ក្រីក្រ​ពេក​ទើប​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កង​រាជ​អាាវុធហត្ថ​ខេត្ត​តំណា​ង​ឲ្យ​លោកឧ​ត្ត​ម​សេនីយ៍​ត្រីបោន​ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​និង​សហការី​ជាច្រើន​នាក់​ទៀត​បាន​នាំយក​ឋ​វិកា​រួមមាន​៥០០.០០០​រៀល និង​សម្ភា​រះ​មានដូចជា អង្ករ ២​កា​រ៉ុង ស្មេី ១០០​គីឡូក្រាម មី ៤​កេះ ទឹកត្រី ២​យួរ ទឹកស៊ីអ៊ីវ ២​យួរ និង​ទឹកបរិសុទ្ធ ៥០​យួរ យក​ទៅ​ចូល​បុណ្យ​សព​លោកយាយ ណ​យ មុន ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​សព​តាម​ការ​គួរ​នៅ​ព្រឹក ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ពិធី​បុណ្យសព​នោះ​លោក​វរសេនីយ៍ឯក ជា តារា បាន​មានប្រសាសន៍ថា​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៌​សៅ​សុខាអ​គ្គមេ​បញ្ជា​រង​នៃ​កងយោធព​ល​ខមរ​ភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​កន្លងមក​លោក​តែងតែ​ឲ្យ​មេបញ្ជាកា​រខេត្ត ក្រុង​ទាំងអស់​ត្រូវ​បន្ត​ចុះ​ជួយ​ឧបត្ថម្ភ​ជា​ឋ​វ​កា​និង​សម្ភា​រះ​ដល់ គ្រួសារ​ទុរគ្គតជន គ្រួសារ​ផ្ទុកមេរោគ​អេ​ដ៍ និង​កុមារកំព្រា​ឲ្យបាន​ជា​ប្រចាំ​ដែល​ជួប​ទុក្ខលំបាក​ផ្សេងៗ​ជាយថាហេតុ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះឡេ​ី​យ ។​

​ក្នុងនោះ​ក្រុមគ្រួសារ​សព​បាន​លើក​ម្រាមដៃ​ដប់​សូម​សួង​សួង​ដល់​វត្ថុ​ក្នុង​លោក​សូម​ជួយ​បីបាច់​និង​ថែរក្សា​ដល់​ថ្នាក់​ដឹកនាំ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជាពិសេស​គឺ​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ដែល​បាន​ជួយ​ដល់​ការងារ​សង្គម និង​ការពារ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ដោយ មិន​គិត​ពី​ការនឿយហត់ ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សុវត្ថិភាព សូមឲ្យ​លោក​ទាំងអស់​មាន​សេចក្តីសុ​ខ​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​ផង​ដែរ​៕​គង្គា​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.