ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​បទល្មើស​ព្រៃឈើ​កើនឡើង​ខ្លាំង​ក្នុង​អាណត្តិ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​និង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ សព្វថ្ងៃ​មាន​ដេប៉ូ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ជា​ពិសេស​មាន​ដេប៉ូ​2 ដែល​ស្តុប​ឈើ​ច្រើនជាងគេ​ក្នុងទឹកដី​ខេត្តកំពង់ធំ​នោះ​គឺ​ដេប៉ូ លី សៀង និង​ដេប៉ូ ឆាយ គង់​ស័រ ក្នុង​ដេប៉ូ​ទាំង​ពីរ​ហ្នឹង​បាន​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ដែល​ដឹក​តាម​រថយន្ត​ប្រភេទ​សាំ​យ៉ុង រថយន្ត​កូរ៉េ 2 តោន​កន្លះ 5 តោន​ជាច្រើន​គ្រឿង​និង​ដឹក​តាមរ​ម៉ក​មកពី​ខេត្ត​ព្រះវិហារ បាន​ដឹក​ឈើ​ចូល​លក់​ក្នុង​ដេប៉ូ​ទាំង​ពីរ​យ៉ាង​រលូន ដោយ​លោក តុ​ប កក្កដា និង​លោក ប៊ុន សុធី ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដុះ​ស្លែ​ទាំងពីរ​ហ្នឹង​ប្រមូល​ទិញ​ឈើ​បាន​យ៉ាង​រលូន ហើយ​ដេប៉ូ​ឈើ​ទាំង​ពីរ​ហ្នឹង​នៅ​ជិត​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ទៀត ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ​មាន​ការងឿងឆ្ងល់​ចុះ​ហេតុអ្វី​បានជា​លោក តុ​ប កក្កដា នឹង​លោក ប៊ុត សុធី មើលមិនឃើញ​ដេប៉ូ​ទាំង​ពីរ​ហ្នឹង​សោះ ឬ​មួយ​ក៏​បាន​លាប​សក្ការៈ​ពី​ដេប៉ូ​ឈើ​ទាំង​ពីរ​ហ្នឹងហើយ​បានជា​មើលមិនឃើញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​.​រថយន្ត​ដឹកឈើ​ឲ្យតែ​ចូល​ដល់​ទឹកដី​ខេត្ត​កំពង់ធំ​ដឹង​តែ​មាន​លិខិត​ដេប៉ូ​ឈ្មោះ លី សៀង​នឹង​ដេប៉ូ ឆាយ គង់​ស័រ ឆ្ងល់​ហេតុអ្វី​បាន​ជា​រថយន្ត​ដឹកឈើ​មិនទាន់​ដឹក​ចូល​ស្តុក​ដេប៉ូ​ផង ម៉េច​ក៏​មាន​លិខិត​ចេញពី​ដេប៉ូ​ទៅហើយ តើ​ច្បាប់​រដ្ឋបាល​ព្រៃឈើ​គេ​ធ្វើ​បែប​ហ្នឹង​មែនឬ​ជា​ចុងក្រោយ​សូម​ស្នើ​ទៅ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នឹង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មេត្តាជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ផង សូម​អរគុណ​

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.