ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាល​ខេត្ត​កំពត អបអរសាទរ​ខួប​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើ​ទី​១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ មិថុនា ឆ្នាំ ២០១៩ រដ្ឋបាល​ខេត្ត​កំពត បានរៀបចំ ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ២០១៩ ក្រោម​អធិបតី ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី លាង ហៃ ជាវ តា​យ នៅ​សាលសន្និសីទ​ខេត្ត​កំពត​។

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត ទីចាត់ការ អង្គភាព​សាលាខេត្ត អភិបាល​ក្រុង​ស្រុក លោក លោកស្រី​សប្បុរសជន​កាកបាទ​ក្រហម លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ ១២០០​នាក់​។​

​ក្រោយ​បញ្ចប់​កិច្ច​សំណេះសំណាល​រួចមក លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោកស្រី ក៏​បាន​ឧបត្ថម្ភ​ថវិកា ចំនួន​១.០២០.០០០​រៀល ដល់​លោកគ្រូ​អ្នកគ្រូ ៥១​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​។ និង​ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល​បន្ថែមទៀត ដល់​កុមារ​ជា​សិស្សានុសិស្ស​ចំនួន ១០០០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល ព្រមទាំង សៀវភៅ​២​ក្បាល ប៊ិច​២​ដើម និង​ទឹកលុប​១​ដើម​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.