ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក អ៊ុំ រាត្រី ចូលរួម​ទិវា​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ពី​ចរាចរណ៍​ផ្លូវគោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍​ក្នុង​ពិធី​ទិវា​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ពី​ចរាចរណ៍​ផ្លូវគោក​ថា​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ចំពោះមុខ​ដ៏​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាមៗ​បើ​យើង​ប្រហែស​រឺ​ខ្ជីខ្ជា​មួយ​ភ្លា​ត​។ ដូច្នេះ​មុន​នឹង​ចេញដំណើរ​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ជានិច្ច មិន​ត្រូវ​បើក​ល្បឿន​ហួសកំណត់ មិន​ត្រូវ​បើក​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ត្រូវគោរព​ស្លាក​សញ្ញា​ចរាចរណ ប្រកាន់​ស្តាំ​ជានិច្ច ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ពេល​បើករថយន្ត មិន​ត្រូវ​បើក​បត់​យ៉ាង​ប្រថុយប្រថាន ពេល​បើក​មិនត្រូវ​ប្រើ​ទូរស័ព្ទ មុន​និង​បើក​ត្រូវ​ពិនិត្យ​រថយន្ត​ឲ្យបាន​ត្រឹមត្រូវ មិន​ត្រូវ​ផ្ទុកទំនិញ​ក្នុង​រថយន្ត​លើស​ចំណុះ សំពីងសំពោង ពេល​បើក​ត្រូវ​ចេះ​យោគយល់​គ្នា​។​

​ពិធី​ធ្វើ​នៅ នៅ​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​អ្នកចូលរួម អភិបាលរង​ខេត្ត លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ខេត្តបន្ទាយមានជ័យ មន្ត្រី​នគរបាល​ចរាច​រណ៍ ប្រធាន​មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​។​

​លោក​វរសេនីយ គី​មករា​នាយរង​ការិយាល័យ​នគរបាល​ចរាចណ៌ជើងគោ​ក​បាន​មានប្រសាសន៍ថា​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ដើមឆ្នាំ​២០១៩​នេះ​មាន​ការកើនឡើង​គួរឲ្យកត់សំគាល់​មាន​មនុស្ស​ស្លាប់​១០​នាក់ របួសធ្ងន់​២០​នាក់​របួសស្រាល​២៣​នាក់​មូលហេតុ​បណ្តាលមកពី​កក្តា​មនុស្ស បើក​ល្បឿន​លើ​ន បើក​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ប្រជែង​ក្នុង​សភាព​គ្រោះថ្នាក់ បើក​មិន​គោរព​ច្បាប់​ជាដើម​។​ក្នុងនោះ​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កន្លង​មក​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ជូន​ដល់​សិស្ស​នៅ​តាម​សាលារៀន ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឃើញថា​មានការ​កា​ត់​បន្ថោយ​គ្រោះថ្នាក់​ចរាច​រណ៍ជា​ច្រើ​ន ក្នុង​នោះ​មន្ទីរ​សា​ធា​រណះ​ខេត្ត​បន្ទាយ​មានជ័យ​ក៏​បាន​ចែក​មួក​សុ​មួក​សុ​វត្តិភាព​ជូន​ដល់​អ្នកធ្វើដំណើរ​តាម​ផ្លូវ​ដែល​ឆ្លើយ​សំនួរ​ត្រូវ​អំពី​ច្បាប់​ចរាចរណ៍​យ៉ាង​ច្រើន​រយ​នាក់​ផងដែរ ។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​លោក​មិន​ចង់​ឃើញ​បងប្អូន​ប្រជា​ពល​រា​ពលរដ្ឋ​ណា​មាន​គ្រោះថ្នាក់​ដោយសារ​ចរាចរណ៍​នោះឡើយ​មុន​និង​ធ្វើដំណើរ​ទៅ​ណា​មក​ណា​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ទាំងអស់គ្នា​ឲ្យ​ត្រឹមត្រូវ មិន​ត្រូវ​បើក​ទាំង​មាន​ភាពស្រវឹង ជៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ ចំ​ព្រោះ​បងប្អូន​ដែល​ជិះ​រថយន្ត​ត្រូវ​ដាក់​ខ្សែក្រវ៉ាត់​ឲ្យបាន​ត្រឹមត្រូវ​មុន​ចេញដំណើ​ទោះ​ជិត​ឬ​ឆ្ងាយ​ក្តី​ដើម្បី​សុ​វត្តិភាព​បងប្អូន ។​

​ក្នង​ឱកាស​នោះ លោក គឹម សុវណ្ណ បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដូចជា​ត្រូវ​ចេះ​បើកបរ​ឲ្យបាន​ត្រឹមត្រូវ​ជា​ដាច់ខាត ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ត្រូវ​រក្សាទុក​ផ្លូវ​ថ្មើរជើង ។​

​ក្នុងនោះ លោក គឹម សុវណ្ណ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូល​ឧទ្ទិស​កុសល ជូន​ដល់​អ្នក​ដែល​ស្លាប់​ដោយសារ គ្រោះ​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ឲ្យ​ទៅ​កាន់​សុភិតិភព​កំបី​ឃ្លាងឃ្លាត​ឡើយ​ផងដែរ ៕
​គង្គា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.