ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ​ប្រតិកម្ម​ចំពោះ​បុគ្គល​ម្នាក់​ដែល​ចាក់​ដី​រំលោភ​យក​ផ្លូវរ​ទេះចា​ស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ​ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំត បាន​បញ្ចេញ​ប្រតិកម្ម​ដ៏​ពុះកញ្ជ្រោល ខណៈ​មាន​បុគ្គល​ម្នាក់​បាន​ចាក់ដី​លុប​ផ្លូវរ​ទេះចា​ស់ ដែល​ពួកគាត់​ធ្វើដំណើរ​ប្រចាំថ្ងៃ​។​

​ប្រតិកម្ម​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​ជើងភ្នំ​កូវ ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ខាងលើ បើ​តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយថា ដី​នៅ​ម្តុំ​នេះ​សុទ្ធតែ​មាន​ប្លង់​កម្មសិទ្ធិ​ដូចគ្នា ដោយ​ប័ណ្ណ​និមួយៗ​មាន​ក្បាលដី​ទល់​នឹង​ផ្លូវ​រទេះ​ដូចគ្នា ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​ភាគី​ម្ខាង​បាន​ហៅ​រថយន្ត​ដឹក​ដី​ចាក់​លុប​ផ្លូវរ​ទេះ​អស់ ថែម​ទាំង​ចាក់​ដី​ទន្ទ្រាន​យក​ដី​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​របស់​គាត់​ប្រហែល​២៥​ម៉ែត្រ​ទៀត​ផង​។​

​ប្រជាពលរដ្ឋ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា ដី​នៅ​ចំណុច​នេះ​ត្រូវ​ជំនាញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​តាំងពី​អំឡុង​ឆ្នាំ​២០០៥​មក​ម្លេះ ហើយ​ផ្លូវ​រទេះ​ដែល​គេ​ចាក់​លុប​នេះ​សម្រាប់​ប្រើប្រាស់​រួមគ្នា ហើយ​ប្លង់​កម្មសិទ្ធិ​ក៏​បាន​គូស​ជា​ចំណាំ​ជា​ផ្លូវ​រួច​អស់​ទៅហើយ ចុះ​ហេតុអ្វី​បាន​ជា​ភាគី​ម្ខាង​ហ៊ាន​ចាក់​ដី​បិទផ្លូវ​ដោយ​គ្មាន​ខ្លាច​ច្បាប់​បែបនេះ​ទៅ​វិញ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ចំណុច​ផ្លូវ​រទេះ​ជា​គោលដៅ​មួយ​ដែល​ប្លង់​កម្មសិទ្ធិ​ត្រូវ​ទល់​ជាប់​នឹង​ផ្លូវរ​ទេះ​ហ្នឹង​ដូចគ្នា ពោល​គឺ​ត្រូវ​ទទួលខុសត្រូវ​ម្ខាង​ម្នាក់ ដាច់ខាត​គ្មាន​អ្នកណា​បំពាន​អ្នកណា​បានឡើយ ចុះ​ហេតុម្តេច​បានជា​បុគ្គល​ម្ចាស់​ក្បាលដី​លេខ 1134 មក​បំពាន​យក​ផ្លូវ​រទេះ ហើយ​ថែមទាំង​ចាក់​ដី​រំលោភ​ចូល​ក្នុង​ប្លង់​កម្ម​សិទ្ធ លេខ 1821 និង​ក្បាលដី​លេខ​1765 ទៅវិញ​។​

​ចំពោះ​ករណី​បុគ្គល​ម្នាក់​រំលោភ​បំពាន​ផ្លូវរ​ទេះ​ខាងលើ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​សូមមេត្តា​ចុះទៅពិនិត្យ និង​ដោះស្រាយ​ជូន​ដល់​ពួក​គាត់​ដោយ​យុតិ្ត​ធម៌​ផង​ចុះ​។​

​ដោយឡែក​តំណាង​ម្ចាស់​ក្បាលដី​លេខ 1134 ឈ្មោះ សាយ បាន​អះអាង​ថា តាមពិត​រូបគាត់​ចាក់​ដី​នៅ​ចំណុច​នេះ ដោយសារ​តែ​អនុវត្ត​តាម​ជំនាញ​សុរិយោដី ដែល​បាន​បោះបង្គោល​សម្គាល់​នៅ​ទីនោះ ប៉ុន្តែ​បើ​ពេល​នេះ​ភាគី​ខាង​ប្រជាពលរដ្ឋ​មក​តវ៉ា​រឿង​ផ្លូវ​រទេះ គាត់​ក៏​មិន​ជំទាស់​ដែរ ប៉ុន្តែ​រង់ចាំ​អាជ្ញាធរ​និង​ជំនាញ​ចុះ​មក​ពិនិត្យ ដោះស្រាយ​សិន​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.