ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​អ្នកសារព័ត៌មាន​ត្រូវតែមាន​ចំណុច ៣​សំខាន់ គឺ​ចំណេះដឹង ចំណេះធ្វើ និង ចំណេះ​គិត ដើម្បី​ឱ្យ​ព័ត៌មាន​ពិតប្រាកដ​បាន​ទៅដល់​ប្រជា​ពលរដ្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប​៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​ខេមរា​អង្គរ ខេត្តសៀមរាប បាន​រៀបចំ​សិក្ខាសាលា ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន ប្រធាន​មន្ទីរ​ព័ត៌មាន​ទាំង​២៥ រាជធានី ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលក្រុង ស្រុក ក្នុង​ទូទាំង​ខេត្ត នាយក និង អ្នកយក​ព័ត៌មាន នៃ​អង្គភាព​កាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយ​វិទ្យុ​ឯកជន​ផ្សាយ​ផ្ទាល់ និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​ក្នុង​ខេត្ត សរុប​ចំនួន ១៧៥ នាក់​ដែល​បាន​ចូលរួម ។​

​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរ​តែងតែ​បាន​ធ្វើកា​រ​ជួបប្រជុំ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ជាច្រើន​លើក​រួចមកហើយ ក្នុង​កិច្ចប្រជុំ​នីមួយៗ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមួយ​អ្នកសារព័ត៌មាន ដែល​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​នាំសារ​ឲ្យ​សង្គមជាតិ ក៏​ដូចជា​ការប្រមូល​មតិ​យោបល់​ចូលរួម​គ្រប់​បញ្ហា ទាំង​ចំណុច​វិជ្ជមាន និង អវិជ្ជមាន បញ្ហា​ប្រឈម​នានា និង ភាព​អសកម្ម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ទាំង​អ្នកសារព័ត៌មាន​ខ្លួន​ឯ​។ ជាមួយគ្នា​នោះ​បាន​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ណា​ដែល​អាច​ដោះស្រាយបាន ធ្វើឲ្យ​អ្នកសារព័ត៌មាន​ទទួល​បាន​ការជឿជាក់​មួ​យ​ចំនួន​ធំ ហើយ​បំពេញការងារ​បាន​ល្អប្រសើ​រ​ជាង​ពេល​មុន​ទៀត​ផង ។

​លោក ទៀ សីហា ក៏​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បាន​រៀបចំ​សិក្ខាសាលា ស្ដីពី «​តួនាទី​អ្នកសារព័ត៌មាន​» ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ក្នុង​គោលបំណង​បញ្ជ្រាប​អំពី​វិជ្ជាជីវៈ​នៃ​សារព័ត៌មាន ហើយ​ក៏​ចង់បង្ហាញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អំពី​តួនាទី និង​ភារកិច្ច​របស់​អ្នកសារព័ត៌មាន និង​ដើម្បីឲ្យ​អ្នកសារព័ត៌មាន បាន​យល់​ច្បាស់​អំពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​ជា​ប្រទីប​បំភ្លឺ​ដល់​បងប្អូន​អ្នកសារព័ត៌មាន ក្នុង​ការបំពេញ​ការងា​រ​ទៅ​បាន​ល្អប្រសើរ ។

​ឯកឧត្តម​រដ្ធមន្ដ្រី បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​គប្បី​ប្រកាន់ខ្លួន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​របស់​សង្គម និង​រឿងរ៉ាវ​ផ្សេងៗ និង​បន្ត​ធ្វើ​ជា​ស្ពាន​ពី​រដ្ឋ​ទៅ​ប្រជាជន​ពី​ប្រជាជន​ទៅ​រដ្ឋ​នូវ​កម្មវិធី​នយោបាយ និង​ឲ្យ​រដ្ឋ​បាន​ដឹង​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​មក​រដ្ឋ​វិញ លើកលែងតែ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ជាតិ ជួយ​រិះគន់​ស្ថាបនា​លើ​គោលនយោបាយ និង​ការអនុវត្ត​ទាំង​ស្ថាប័ន​រដ្ឋ ហើយ​ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​និយាយ​បំផ្លើស និង​ញុះញង់ ព្រមទាំង​ចង់ឲ្យ​សារព័ត៌មាន​ចូល​រួមវិភាគទាន​ក្នុង​ការវិភាគ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​វិធី​បញ្ចេញ​នូវ​ព័ត៌មាន​ពិត ព្រមទាំង​ត្រូវ​ធ្វើ​ទំនើបកម្ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​សម្ថ​ភាព និង​ធនធានមនុស្ស ។​

​ឯកឧត្តម ខៀវ កាញារិទ្ធ មានប្រសាសន៍ថា សតវត្ស​ទី​២១​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ការផ្សាយ​ព័ត៌មាន មាន​គ្រប់​រូបភាព​ដូចជា​កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែ​សប៊ុក ធ្វីស​ធ័​រ និង យូ​ធូប សម្រាប់​ការតាមដាន​នូវ​រាល់​ព័ត៌មាន និង​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ខណៈពេល​ប​ច្ច​ប្បន្ន​នេះ ការផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក មាន​ភាពទូលំទូលាយ​ជាងគេ ហើយ​អ្នកសារព័ត៌មាន គាត់​មានតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​មួយ គាត់​អាច​ធ្វើការ​ផ្សាយបាន​ភ្លាមៗ អំពី​ព្រឹត្តិការណ៍​នោះ ហេតុនេះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ការ​ឆក់យក​បេះដូង និង ខួរក្បាល របស់​ប្រជាពលរដ្ឋ គឺជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​ត្រូវ​អត់ធ្មត់​ឲ្យបាន​ខ្លាំង​បំផុត ដើម្បី​ពន្យល់​គេ និង​ដើម្បី​រួម​គ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ។

​ឯកឧត្តម​រដ្ធមន្ដ្រី បាន​បន្ថែមទៀតថា ស្ថាប័ន​របស់​រដ្ឋ និង​អ្នកសារព័ត៌មាន ត្រូវមាន​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យបាន​ល្អ ព្រោះថា នៅពេល​មាន​ព័ត៌មាន​បន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ ត្រូវតែ​ឆ្លើយតប​ឲ្យបាន​លឿន​មែនទែន កុំ​យក​កំហឹង​ទល់​កំហល់ សំខាន់​ត្រូវ​រក​អ្នក​ដែល​ចេះ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន ហើយ​ត្រូវ​អត់ធ្មត់​ពន្យល់​គេ ខណៈ​ដែល​មាន​អង្គភាព ឬ​អ្នកសារព័ត៌មាន​មួយចំនួន​ផ្សាយ​ខុស​ពី​ការពិត ឬ​និយាយ​អាក្រក់​ពី​យើង គឺ​ត្រូវតែ​ឆ្លើយបំភ្លឺ​ភ្លាមៗ ដល់​ពេល​យូរ​ទៅ អ្នក​ដែល​កុហក និង​បំប៉ោង​រឿង គាត់​នឹង​រអា​ខ្លួនឯង​ហើយ ពីព្រោះ​គេ​ឃើញ​ឈ្មោះ​ហ្នឹង​ឬ អង្គភាព​សារព័ត៌មាន​ហ្នឹង ផ្សាយ​ខុស​ចំនួន​ពីរ​ទៅ​បី​ដង​ហើយ ដូច្នេះ​ការចង​សត្រូវ​រវាង​ស្ថាប័ន​របស់​រដ្ឋ និង អ្នកសារព័ត៌មាន​មិន​ជា​ការ​ល្អ​ទេ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.