ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​កាត់​ខ្សែបូរ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ហ្លួង​ផែង ស្ថិតក្នុង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ព្រឹក​ថ្ងៃ​អាទិត្យ ១៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់​ខ្សែបូរ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ហ្លួង​ផែង ស្ថិតនៅ​ក្នុង​កណ្តាល​ត្បូង ឃុំ​គោគ​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង ស្រុក ក្នុង​ខេត្ត​បាត់ដំបង ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព កងកម្លាំង ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក ប្រជា​ពុទ្ធបរិស័ទ លោក​គ្រួ អ្នក​គ្រួ សិស្សានុសិស្ស ។

​តាម​របាយការណ៍​រប​ស់លោក​អភិបាលស្រុក​ថ្មគោល បានឲ្យដឹងថា នៅក្នុង​ស្រុក​ថ្មគោល​មាន​វត្ត​សរុប​ចំនួន ៣២​វត្ត ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន ៥៨២​អង្គ ។

​ដោយឡែក​សមិទ្ធផល​នានា​ដែល​ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់នា​ថ្ងៃនេះ​ប​រួមមាន ៖ ១-​ស្រះ​ទឹក ទំហំ បណ្តោយ​៣៥​ម៉ែត្រ ទឹទឹង​២៣​ម៉ែត្រ និង​ជម្រៅ ៣.​ម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់ ចំនួន ១៨,១៨២,៥០០​រៀល ប្រាក់​បាត ៧៨,៨០០​បាត និង​ប្រាក់​ដុល្លា ១២,៩៧៣ ដុល្លា
២-​ជួសជុល និង​ពង្រីក​សាលា​ធម្មសភា​មាន​ទំហំ បណ្តោយ ២៦​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ ចំណាយ​ថា​វិកា ចំនួន ១៤,៥៦០ ដុល្លា
៣-​កសាង​បុស្បុក​តម្កល់​ព្រះ​ពុទ្ធរូប ទំហំ ៤.៥​ម៉ែត្រ និង ៣.៥​ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ៥,៨៣០​ដុល្លា
៤-​កសាង​ប្រាង្គ​សម្រាប់​ប្រគេន​ព្រះសង្ឃ ចំនួន​២ ចំណាយ​ថវិកា​ចំនួន ១៩,៧០០ ដុល្លា
៥-​កសាង​ពិ​ដាន​សាលា​ធម្មសភា​ចំណាយ​ថវិកា​ចំនួន ៣,០០០​ដុល្លា
៦-​កសាង​ព្រះពុទ្ធ​ធ្វើ​ពី​ថ្ម អស់​ថវិកា​ចំនួន ២,២០០ ដុល្លា
៧-​កសាង​ខឿន​ដើម​ពោធិ៍ព្រឹក្ស​អស់​ថវិកា​ចំនួន ២,៥០០​ដុល្លា​
៨-​ជួសជុល​កុដិ និង​រៀបចំ​បន្ទប់​សម្រាប់​ប្រគេន​ព្រះសង្ឃ ចំណាយ​ថវិកា​អស់ ១២,៦០០​ដុល្លា ។
​បច្ច័យ​ដែល​បាន​ចូលរួម​កសាង បាន​ពី ថ្នាក់ដឹកនាំ ក្រុមការងារ​ចុះ​ជួយ​ស្រុក​ថ្មគោល សប្បុរសជន ក្នុង​និង​ក្រៅប្រទេស ពុទ្ធ​បរិស័​ចំណុះជើងវត្ត ៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.