ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ត្រូវបាន​រៀបចំឡើង​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កែប ក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ត្រូវបាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​វត្តមាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ អមដំណើរ​ដោយ​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​តាម​របាយការណ៍​របស់ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឱ្យដឹងថា ក្រុម​ការងារ​អនុវត្ត​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្ត​កែប​មាន​ចំនួន​០២​ក្រុម ដែល​មាន​សមភាព​ចំនួន​១១​រូប​ក្នុង​មួយក្រុម ដោយ​ក្រុម​ទី​១​កំពុង​ចុះ​អនុវត្ត​ការងារ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងកែប និង​ក្រុម​ទី​២​កំពុង​អនុវត្ត​នៅ​ស្រុក​ដំពាក់​ចង្អើរ​។​

​លោក វ៉ៅ សុខា បាន​បញ្ជាក់ទៀតថា បើ​គិត​មកដល់ពេលនេះ យើង​បាន​ធ្វើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ចំនួន​០៨​ភូមិ ដោយមាន​០៦​ភូមិ​ស្ថិតក្នុង​ក្រុងកែប រួមមាន ភូមិ​កែប ភូមិ​កែវ​ក្រសាំង ភូមិ​ដំណាក់​ចង្អើរ ភូមិ​កំពង់​ត្រឡាច ភូមិ​អូរ​ក្រ​សារ ភូមិ​ដំណាក់​ចំ​បក់ និង​២​ភូមិ​ស្ថិតក្នុង​ស្រុក​ដំណាក់​ចង្អើរ រួមមាន ភូមិ​អូរ​ដូង និង​ភូមិ​ភ្នំ​លាវ​។​

​លោក​ប្រធាន​បាន​បន្តថា បច្ចុប្បន្ន​យើង​កំពុង​ដំណើរការ​វាស់វែង​នៅ​ភូមិ​នៅ​ភូមិ​អូរ​ក្រសារ និង​ភូមិ​ដំណាក់​ចំបក់ សម្រាប់​ក្រុង​កែប និង​ភូមិ​ភ្នំ​លាវ សម្រាប់​ស្រុក​ដំណាក់​ចង្អើរ​។​ជា​លទ្ធផល​យើង​សម្រេចបាន ការ​វាស់វែង​រួចរាល់​បាន​ចំនួន ០៥​ភូមិ គឺ​ភូមិ​កែប​២៤៨៨​ក្បាលដី ភូមិ​កែវ​ក្រសាំង​៣១៣០​ក្បាលដី ភូមិ​ដំណាក់​ចង្អើរ​២៩២៦​ក្បាលដី ភូមិ​កំពង់​ត្រឡាច​២២២៨​ក្បាលដី និង​ភូមិ​អូរ​ដូង​១៣៨៩​ក្បាលដី​។​

​មានមតិ​សំពឹ់​ណេះ​សំណាល​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​គូសបញ្ជាក់ថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ចាប់តាំងពី​អាណ​តិ្ត​ទី​២ រហូត​ដល់​អាណ​តិ្ត​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត ប្រកប​ដោយ​លំនឹង​ផ្លូវចិត្ត ហើយ​សេដ្ឋកិច្ច​សង្គម ក៏​មាន​ការ​ឈានឡើង ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រួមជាមួយ​នឹង​ការអនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស ជា​ពិសេស​បញ្ហា​វិវាទ​ដីធ្លី ក៏​បាន​ដោះស្រាយ​ជា​បណ្តើរៗ​ក្រោម​ការចូលរួម​របស់​ប្រជាពលរដ្ឋ ស្ថាប័ន​ពាក់ព័ន្ធ និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ជាមួយនេះ លោក​ក៏​បាន​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា​ពេលនេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ធ្វើ​ពិធី​ចែក​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​)​ជូន​ម្ចាស់​ក្បាលដី ស្ថិតក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​។​

​ជាមួយគ្នានេះ អត្ថប្រយោជន៍​នៃ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ធានា​នូវ​សិទ្ធិ​របស់​អ្នក​ក្នុងការ​ធ្វើ​ជា​ម្ចាស់ ឬ​កាន់កាប់​ដីធ្លី​, ដោយ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​ធានា​ការ​កម្ចី​ប្រាក់​បាន​, ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី​, សុវត្ថិភាព​ចំពោះ​ការផ្ទេរ​អចលនវត្ថុ​, អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ​, ធ្វើ​ឱ្យ​ទីផ្សារ​ដី​កើនឡើង​ប្រកប​ដោយ​ទំនុកចិត្ត​, ហើយ​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​ភស្តុតាង​បញ្ជាក់​ពី​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន ហើយ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ធានា​ដោយ​រដ្ឋ​ទៀយ​ផង​៕ សេង ណា​រិទ្ធ​ ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.