ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំខែ ឧសភា ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ ឧសភា ឆ្នាំ​២០១៩​។

​កិច្ចប្រជុំ​នា​ព្រឹក​នេះ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និង​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ សរុប​ចំនួន ៧២​នាក់ ។

​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​សំខាន់ៗ​រួមមាន​៖
១/-​ពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
២/-​ពិនិត្យ​លើ​និង​ពិភាក្សា​លើ​ប្រតិទិន​កិច្ចប្រជុំ​គណ​អភិបាលខេត្ត​រយៈពេល​១២​ខែ​
៣/-​ពិនិត្យ ពិភាក្សា​លើ​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ ខែ​មេសា ឆ្នាំ​២០១៩
៤/-​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ៨៥ អនក្រ​.​ត​ត ស្តីពី​ការតែងតាំង​មន្ត្រីរាជការ​។​

​ក្នុង​កិច្ចប្រជុុ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ ស្ថាប័ន​ក្នុង​ខេត្ត​កំពត​ទាំង​អស់ ត្រូវ​ពង្រឹង​ការងារ​អនាម័យ សម្អាត​បរិស្ថានៅ​តាម​ទីសាធារ​ណ​:​នានា ពិសេស​ការកែប្រែ​សោភ័ណភាព​នៅតាម​មន្ទីរ​អង្គភាព​ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ទៀត​ថា អំឡុង​ពេល​ឆ្នាំ​២០២០​ខាង​មុខ​ខេត្ត​ត្រូវ​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​បន្តបន្ទាប់​ជាច្រើន ហើយ​សុទ្ធតែ​ពិធី​ធំៗ​ថ្នាក់ជាតិ ទើប​រដ្ឋបាល​ខេត្ត​ត្រូវតែ​ជំរុញ​ឱ្យ​ស្ថាប័ន​គ្រប់​ជំនាញ​ត្រូវតែ​ចាប់ផ្តើម​អនុវត្ត​ការងារ​ចាប់ពី​ពេលនេះ​ទៅ ដោយ​មិន​អាច​ពន្យា​ពេល​បាន​ឡើយ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​លោក​អភិបាលក្រុង​កំពត ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​តាក់តែង​លំនៅដ្ឋាន​ឱ្យបាន​ស្អាតបាត ពិសេស​កែប្រែ​សោភ័ណភាព​នៅតាម​ដងផ្លូវ​សាធារណ​:​និង​រៀបចំ​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.