ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី បាន​ណែនាំ​ដល់​គណៈកម្មាធិការ​សមា​គម​អតីតយុទ្ធជន​កម្ពុជា​ក្រុង​/​ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ចុះសួរសុខទុក្ខ​ដល់ អតីតយុទ្ធជន ដើម្បី​ដឹង​ពី​ទុក្ខលំបាក និង​បញ្ហា​ផ្សេងៗ​របស់​ពួកគាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​ ៖ ​ថ្លែង​ក្នុង​ពី​ធី​ខួប​អនុស្សាវរីយ៍​លើក​ទី ១២ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ( ២១ មិថុនា ២០០៧-២១ មិថុនា ២០១៩)​ដែល​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​មន្ទីរ​សង្គមកិច្ច ដោយ​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក សាន គឹម​អឿន ប្រធាន​គណៈកម្មាធិការ​សមាគម ព្រមទាំង​លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អតីតយុទ្ធជន​ជាង ១២០​នាក់ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា ការរៀបចំ​ទិវា​នេះ​ឡើង គឺ​បាន​បង្កលក្ខណៈ​ដល់​អតីត​យុទ្ធជន ឲ្យមាន​ឱកាស​បាន​ចូលរួម ដែល​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការគោរព ស្រឡាញ់ និង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ អតីត យុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​។ ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា អតីតយុទ្ធជន គឺជា​ជន ដែល​មាន​គុណបំណាច់ ចំពោះ​ជាតិ​មាតុភូមិ ជា​និមិត្តរូប នៃ​ស្មារតី​លះបង់ ពលី​កម្ម ដើម្បី​ជាតិ និង​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ​ដោយ​សកម្មភាព​ជាក់ស្តែង​របស់ខ្លួន ។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន​លើកឡើង​នូវ ការងារ​មួយចំនួន ដើម្បី​បន្ត​អភិវឌ្ឍន៍​វិស័យ​អតីតយុទ្ធជន​រួមមាន​៖ ទី​១. អតីតយុទ្ធជន​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វីរៈភាព​អង់អាច​ក្លាហាន ហើយ​ត្រូវ​បន្ត​រក្សា​ស្មារតី​វីរៈភាព​ដ៏​ថ្លៃថ្លា​នេះ​ជាប់​ជានិច្ច ដើម្បី​ជា​គំរូ​ដ៏​ល្អ សម្រាប់​សង្គមជាតិ ទី​២ គ្រប់​ក្រសួង​ស្ថាប័ន អង្គភាព និង​អាជ្ញាធរ​ដែនដី​គ្រប់​លំ​ដាក់​ថ្នាក់ ត្រូវ​រៀបចំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ​អតីតយុទ្ធជន តាម​មូលដ្ឋាន ទី​៣ ក្រសួង​ព័ត៌មាន​ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ឯកជន ជួយ​ផ្សព្វផ្សាយ​សារាចរណ៍​លើ​លិខិតនានា របស់​រាជរដ្ឋាភិបាល ក្នុង​ឱកាស​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា ក៏​ដូច​ជា​សមិទ្ធផល​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អតីតយុទ្ធជន ឲ្យបាន​ដល់​សាធា​រណជាតិ អន្តរជាតិ បាន​យល់ដឹង​អំពី​ការងារ​អតីតយុទ្ធជន ទី​៤ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ត្រូវ​បន្ត​អនុវត្ត​ឲ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព នូវ​ការផ្តល់​សេវា​សន្តិសុខ​សង្គម សម្រាប់​អតីតយុទ្ធជន តាមរយះ​បេឡា​ជាតិ​អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស ទី​៥ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហកា​រណ៍​គ្នា ជម្រុញ​អនុវត្ត​គោលនយោបាយ ស្តីពី​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​អតីត កងកម្លាំងប្រដាប់អាវុធ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ទី​៦ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ត្រូវ​ចូលរួម​ក្នុង​ការឧបត្ថម្ភ​គាំទ្រ ដល់​អតីតយុទ្ធជន និង​គោលការណ៍​អតីតយុទ្ធជន​ដែល​កំពុង​ជួបប្រទះ​ការលំបាក ទី​៧ សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវ​បន្ត​ធ្វើ​ជា​ស្នូល​ក្នុង​ការលើកកម្ពស់​តួនាទី អតីតយុទ្ធជន​នៅក្នុង​សង្គម និង​លើកទឹកចិត្ត បងប្អូន​អតីតយុទ្ធជន​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​។​

​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី លោក ខឹម សុ​ផុន បានឲ្យដឹងថា ចំពោះ​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​នេះ​មាន​ចំនួន ២៩៨​នាក់​និង​បន្ទុក​៤៣៧​នាក់ មាន​ប្រពន្ធ​២៥៣​នាក់ កូន​១៥៧​នាក់ ឳ​ពុក​១២​នាក់ ម្តាយ​១៤​នាក់ និង​អ្នកបម្រើ ១​នាក់​កំពុង​ទទួល​បាន​របប​គោលនយោបាយ​ពី​រដ្ឋ​។ លោក​បន្ថែមថា ចំពោះ​អតីតយុទ្ធជន​មក​ពី​ក្រុង​ស្រុក​ចំនួន​បី មាន​ចំនួន​១២០​នាក់ បាន​ចូលរួម ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​៤​ម៉ឺន​រៀល ក្នុងនោះ​ឯកឧត្តម អភិបាលខេត្ត បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា បន្ថែម​ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.