ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​អាជ្ញាធរ​លើកទឹកចិត្ត​អោយ​ខ្មែរឥស្លាម​បន្ត​ចូលរួម​រួមរ​ស់​សុខុដុមរមនា​នឹង​សាស​និក​ដទៃទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ .៖ ល្ងាច ថ្ងៃទី​២៨ ឆ្នាំ​២០១៩​នេះ​នៅ​វិហារ​ខ្មែរឥស្លាម ស្ថិតក្នុង​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​លោក​អ៊ុរាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័​យ និង​មន្ត្រី​ក្រោម​ឪ​វ៉ាទ​បាន​ចូលរួម​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ផ្តល់​កិត្តិយស​ដ៏​ខ្ពស់​ជា​លើកដំបូង​ជាមួយ​គណ​:​អ៊ី​ម៉ាំ​គណ​:​គណ​ខេត្ត​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ខ្មែរឥស្លា​មបន្ត​ចូលរួម​រួមរ​ស់​សុខុដុមរមនា​នឹង​ពុទ្ធសាសនិក ក៏​ដូច​សាសនិក​សាសនា​ដទៃទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍​ក្នុង​ពិធី​ថា សារ​អាហារ​សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ផ្តល់​កិត្តិយស​ដ៏​ខ្ពស់​មួយ​លើក​ដំបូង​ជា​មួយ​គណ​:​អ៊ី​មាំ​ុ​គណ​:​គណ​ខេត្ត​ទួន កឹម​អាចារ្យ ឥស្លាម​សាសនិក​នៅ​សហគមន៍​ខ្មែរ​ឥស្លាម​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​រៀបចំ​នៅ​ម៉ាស្ជិត​ឌើ​ុ​រុស​សាឡា​ម ។​

​លោក ម៉ាត់ ហ៊ីម ប្រធាន​គណ​:​អ៊ី​ម៉ាំ​នៃ​សាសនិក​ឥស្លាម​ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹងថា​សាសនិក​ឥស្លាម​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​វិហារ​ឥស្លាម​១០​ភូមិ មាន​សូ​រ៉ាវ ៤ មានគ្រួសារ​ចំណុះ​១.៣៣៥​គ្រួសារ​មនុស្ស​រាយ​៧.៧៤០​នាក់ ។​

​លោក​បាន​បន្តថា រ៉ា​ម៉ា​ឌន ឬ​បួស​រយ​:​ពេល​១​ខែ ជា​ពិធី​សំខាន់​មួយ​នៃ​កិច្ច​ចម្បងៗ​ចំនួន​៥​ក្នុង​សាសនា​ឥស្លាម ហើយ​ពេលនេះ​ធ្វើបាន​៣​សប្តាហ៍ នៅសល់​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ។​

​ដោយឡែក​កម្មវិធី​ស្រាយ​បួស​លើក​នេះ សហគមន៍​លោក​បាន​មហា​កិត្តិយស​ដែល​បាន​ការឧបត្ថម្ភ គាំទ្រ​ពី​លោក​អភិបាលខេត្ត មន្ត្រី​ព្រមទាំង​សប្បុរសជន និង​ឥស្លាម​សាសនិក​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​រួមគ្នា​ជា​លក្ខណ​:​សាមគ្គី ។ ក្នុងនោះ​លោក​អ៊ុ រាត្រី បាន​បួងសួង​សុំ​ការប្រទាន​ពរ​ពី​ព្រះ​អា​ឡោះ​ជា​ម្ចាស់​ដល់​ខ្មែរឥស្លាម ក៏​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ខេត្ត​និង​ទូទាំង​ប្រទេស​ឲ្យបាន​សេចក្តីសុខ​សេចក្តីចម្រើ​ន​រុងរឿង ។ ហើយ សូមឲ្យ​ខ្មែរឥស្លា​ម​និង​សហគមន៍​រប​ស់​ពួកគេ​បន្ត​រួមរស់​ជាមួយ​សាសនិក​នៃ​សាសនា​ដទៃទៀត ក៏​ដូច​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​ដើម្បី​សុខុដុមរមនា​សាសនា​នៅក្នុង​ខេត្ត ក៏​ដូច​ក្នុង​ប្រទេស​ជា​បន្ត​ទៀត សូមបញ្ជាក់​ថា ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា ១​លាន​រៀល​សម្រាប់​អាហារ​ស្រាយ​បួស និង​សន្យា​ធ្វើ​ផ្លូវ​បេតុង​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ​ទៅ​ព្រះវិហារ​និង​ភូមិ ។​

​ចំណែក​លោក ហឹុល រា់​យ៉ា អភិបាលក្រុង​សិរិ​សោភ័ណ ឧបត្ថម្ភ ៥០ ម៉ឺន​រៀល​ឯ​សប្បុរសជន​ដទៃទៀត ក៏​បាន​បរិច្ចាគ​ក្នុង​កម្មវិធី​នោះ​ដែរ ៕
​គង្គា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.