ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ស្នងការដ្ធាន​នគរបា​ល​ខេត្ត​បាត់ ដំបង​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ឋផល​ការងារ​ប្រចាំ​ខែ ឧសភា​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​បន្ត​សម្រាប់​ខែ​ខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​ការប្រជុំ​ត្រួតពិនិត្យ​លទ្ឋផល​ការងារ​ប្រចាំ​ខែ ឧសភា ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​បន្ត​សម្រាប់​អនុវត្ត​ខែ​ខាងមុខ​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន​លោក លោកស្រី ស្នងការរង អនុប្រធាន​ផែន នាយ នាយរង​ការិយាល័យ​ជំនាញ មេបញ្ជាការ​វរ​សេ នា​តូច​នគរបាល​ការពារ​ព្រំដែន​គោក អធិការ អ​ធិ ការរង​នគរបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ឋ​ចំណុះ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តបាត់ដំបង​។

​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត​របស់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ក្នុង​កិច្ច​ការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ក្នុងឱកាស​យុទ្ឋនាការ​ឃោសនា​និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ខ័ណ្ឌ ស្រុក ដែល​ប្រព្រឹត្តិ​ទៅ​ក្នុង​ខែ ឧសភា ឆ្នាំ​២០១៩ ។

​ជាមួយនឹង​លទ្ឋផល​ការងារ​ដែល​សម្រេចបា​ន​នេះ ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​បន្ត​ទៀត​ស្រប​តាម​ផែនការ​ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន​។

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ​ឯកឧត្តម ឧត្តមសេនីយទោ​ស្នងកា​របាន​ប្រកាស​តែងតាំង​ភារកិច្ច​លោក​វរ​សេនីយ៍​ត្រី សារ៉េត វិសេ​ដ្ឋ អធិការ​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ទោ ជូន​លោក​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.