ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង​សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ បាន​សព្វព្រះរាជហឫទ័យ រាជានុញ្ញាត ឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដឹកនាំ​គណ​:​ប្រតិភូ​កាកបាទក្រហមកម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់ និង​ទូលថ្វាយ​របាយការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការ​:​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះបរមនាម​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ រាជានុញ្ញាត ឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដឹកនាំ​គណ​:​ប្រតិភូ​កាកបាទក្រហមកម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់ និង​ទូលថ្វាយ​របាយការណ៍ អំពី​សកម្មភាព​មនុស្សធ៌​មរយ​:​ពេលកន្លងមក និង​ទិសដៅ​បន្ត របស់​កាកបាទក្រហម​កម្ពុជា នៅ​ថ្ងៃ​អង្គារ​១០​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ប្រព្រឹត្ត​នៅ​ព្រះបរមរាជវាំង​។

​ទន្ទឹម​នឹង​ការ​ទូលថ្វាយ​របាយការណ៍​ស្តីពី​វឌ្ឍនភាព​របស់​កាកបាទ​ក្រហម​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្វាយ​តង្វាយ​ចំនួន ៥០​ម៉ឺន​ដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង ៥០​ម៉ឺន​ដុល្លារ ថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការ​: ដើម្បី​រួម​វិភាគទាន ដល់​ព្រះរាជ​សកម្មភាព​មនុស្សធម៌​នៃ​ព្រះអង្គ​ទាំង​ទ្វេ​។​

​ព្រះករុណា​ថ្លៃ​វិសេស និង សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ តែងតែ​យក​ព្រះទ័យ​យកចិត្ត​ទុក្ខ​ដាក់​ពី សុខទុក្ខ​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណ​: តាមរយ​:​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ខិតខំ​ធ្វើ​ឱ្យ​សកម្មភាព​ការងារ​មនុស្សធម៌​មាន​គ្រប់​ច្រកល្ហក​សម្រាប់​ជួយសង្គ្រោះ អន្តរាគមន៍ ជូន​ប្រជាពលរដ្ឋ ពេល​រងគ្រោះ​ដោយ​ធម្មជាតិ និង​រងគ្រោះ​ដោយ​យថាហេតុ​ផ្សេងៗ​បាន​កើតឡើង​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.