ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ក្រោម​ប្រធានបទ​រួម​គ្នា​គាំទ្រ​ការ​រឹត​បន្តិងអ​នុវ​ត្តច្បាប់​ស្តី​ពី​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ អនុគណៈកម្មការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ក្រោម​ប្រធានបទ​( រួម​គ្នា​គាំទ្រ​ការ​រឹត​បន្តិងអ​នុវ​ត្តច្បាប់​ស្តី​ពី​ចរាចរណ៍​)
នៅ​វត្ត​រតនា​សោភ័ណ្ឌ​(​ហៅ​វត្ត​កោង​កាង​) នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំង​គ្រប់ លំដាប់ថ្នាក់ ព្រះ​សង្ឈ លោកគ្រូ អ្នកគ្រូ សិស្សា នុ​សិស្ស​ទូទាំង​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ក្រោម ប្រធានបទ​( រួម​គ្នា​គាំទ្រ​ការ​រឹត​បន្តិងអ​នុវ​ត្តច្បាប់​ស្តី​ពី​ចរាចរណ៍ ) ដែល​ពី​ធី​នេះ​ស្ថិតក្រោម​អធិបតីភាព​លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត និង​ជា​តំណាង ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង ជា​ប្រធាន​អនុគណៈកម្មការ សុ​វត្តិភាព​ចរាច​រណ៍ ផ្លូវគោក​ខេត្ត​ប៉ៃលិន ។​

​លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​៖ ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២​នៅពេល​នេះ​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​ទូទាំង​ខេត្ត សំដៅ​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ អោយ​ខិតខំ​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ ពី​មុន​អោយ​មក​ប្រកាន់​យក​ការគោរព​ច្បាប់​ចរាចរណ៍ រួម​គ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​ឯកឧត្តម​លើកឡើងថា ៖​ការគ្រោះថ្នាក់​បណ្តាលមកពី​កត្តា​៣​សំខាន់ៗ​គឺៈ ទី​១.​កត្តា​មនុស្ស មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ធ្វេសប្រហែស បើកបរ​ពេល​មាន​ជាតិ​ស្រវឹង មិន​ពាក់មួក​សុ​វត្តិភាព និង​មិន​ពាក់​ខ្សែក្រវ៉ាត់​ជា ដើម​។ ទី​២.​កត្តា​យានជំនិះ អ្នកប្រើប្រាស់​យានជំនិះ​មិន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ដូចជា​ហ្វ្រាំង​មិន​ស៊ី កង់​ចាស់ភ្លើង​មិន​ភ្លឺ ស៊ី​ផ្លេ​មិនឮ​ជាដើម​។ និង​ទី​៣.​កត្តា​ផ្លូវ ផ្លូវ​គ្រលុក ផ្លូវ​កោង​ខ្លាំង ផ្លូវ​ធំ​តែ​ស្ពាន​តូច​ចង្អៀត និង​លើផ្លូវ​មិនទាន់​បាន​បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ ដូច្នេះ​សូម​អោយ​អ្នកប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំងអស់​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន ថ្ងៃនេះ និង​ថ្ងៃស្អែក​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ម៉ូតូ​និង​ត្រូវដាក់​ខ្សែក្រវ៉ាត់​សុ​វត្តិភាព​ពេល​ជិះ​រថយន្ត​។ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ត្រូវគោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍ មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយគេង​ឡើយ និង​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកបដោយ​សីលធម៌ និង​ការយោគយល់​អធ្យាស្រ័យ ទើប​អាច​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បើ​តាម​របាយការណ៍​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​ជា​អនុប្រធាន​អនុគណៈកម្មការ សុ​វត្តិភាព ច​រា ច​រណ៍ ផ្លូវគោក​ខេត្ត​ប៉ៃលិន​បានអោយ ឲ្យដឹងថាៈ​គ្រោះថ្នាក់​ចរាច​រណ៍នៅក្នុង​ខេត្ត​នៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី ខែ មករា​ដល់​ខែ​ឧសភា មាន​ករណី​កើតឡើង​សរុប​ចំនួន​២០​លើក មាន​មនុស្ស​រង របួស ធ្ងន់​ចំនួន ២១​នាក់​ស្រី​០៦ នាក់ មនុស្ស​រងរបួស​ស្រាល​ចំនួន​១៦​នាក់ ស្រី​០៣​នាក់ មនុស្ស ស្លាប់ ចំនួន​០៦​នាក់ ស្រី​០១​នាក់​។​

​ក្នុងនោះ​ដែរ​ក្រុម​លេខាធិការដ្ឋាន នៃ​អនុគណៈ ក​ម្មការ សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​បាន​ចែក​មួក​សុ​វត្ថ​ភាព​អស់​ចំនួន ២៩០​មួក​។​និង​បាន​ត្រួត ពិនិត្យ រថយន្ត​បាន​ចំនួន​៧១៧​គ្រឿង រថយន្ត​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម លក្ខណៈ បច្ចេកទេស​ចំនួន​៥២៩​គ្រឿង និង​រថយន្ត​មិន​មាន ឯកសារ​គ្រប់គ្រាន់ ចំនួន ១៩១ គ្រឿង​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ចេង ញ៉ាន់ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កំលាំង​គ្រប់ លំដាប់ថ្នាក់ ព្រះ​សង្ឈ លោកគ្រូ​អ្នក​អ្នកគ្រូ​សិស្សា នុ​សិស្ស​ទូទាំង​ខេត្ត ប៉ៃលិន ក៍​បាន​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ចាប់ផ្តើម​ពី​ចំណុច វត្ត រ​តន សោភ័ណ្ឌ​(​ហៅ​វត្ត​កោង​កាង​)​រហូត​ដល់​ផ្សា​ប៉ា​ហ៊ី ឡើង​មក​ចំណុច​វិមាន​ឯករាជ្យ​វិញ ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.