ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​ភ្ញៀវ​អញ្ជើញ​មក​ពី​សមាគម​ស្រាវជ្រាវ​សុខ​ភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Gan Jusheng អគ្គលេខាធិការ នៃ​សមាគម​និង​សហការី ដែល​អញ្ជើញ​ពហុ​ជំនាញ​ផ្សេងៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រឹក​ថ្ងៃ​ចន្ទ ០៩​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧ​សាភា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ភ្ញៀវ​អញ្ជើញ​មក​ពី​សមាគម​ស្រាវជ្រាវ​សុខ​ភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (China Subhealth Research Association) ដឹកនាំ​ដោយ​លោក Gan Jusheng អគ្គលេខាធិការ​នៃ​សមាគម និង​សហការី​ដែល​អញ្ជើញ​មក​ពី​ពហុ​ជំនាញ​ផ្សេងៗ​គ្នា​។ ជំនួប​នេះ​មាន​គោលបំណង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព សិក្សា​ស្វែងយល់​អំពី​សក្តានុពល លទ្ធភាព និង​ឱកាស​នៃ​ការវិនិយោគ ធ្វើ​ជំនួញ និង​កា​ផ្លាស់ប្តូរ​សកម្មភាព​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​កសិកម្ម សុខភាព និង​ពាណិជ្ជកម្ម​។

​មានប្រសាសន៍​ស្វាគមន៍ នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន និង​ជា​ពិសេស​តាមរយ​:​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុងនោះ​ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ដល់ ៤០​ម៉ឺន​តោន ហើយ​ថ្មីៗ​បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​។ ក្រៅពីនេះ ភាគី​ទាំងពីរ​បាន​និង​កំពុង​សិក្សា​ពី​នីតិវិធី​ច្បាប់ និង​បច្ចេកទេស​ដើម្បី​ធ្វើ​ការនាំចេញ​ផ្លែស្វាយ ម្រេច មាន និង​ទឹកមាត់​ត្រចៀក​កាំ ហើយ​សង្ឃឹមថា​នឹង​អាច​ចាប់ផ្តើម​ធ្វើ​ការនាំចេញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា តាមរយ​:​គម្រោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស ហើយ​រំពឹង​ថា​ភាគី​ចិន​នឹង​បន្ត​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​កសិផលក​ម្ពុ​ជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​បន្ថែម​ទៀត​នាពេល​អនាគត​។​

​លោក Gan Jusheng បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ប្រតិភូ​អញ្ជើញ​មក​ជាមួយ​លោក​នា​ថ្ងៃនេះ​គឺ​មក​ពី​សមាគម និង​ក្រុមហ៊ុន​សំខាន់ៗ​ទាក់ទង​នឹង​ការធ្វើ​ជំនួយ​ផ្នែក​ឱសថ ការការពារ​សុខភាព កសិកម្ម ពាណិជ្ជកម្ម ការកែច្នៃ និង​វប្បធម៌​គោលបំណង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​សិក្សា​ស្វែងយល់​អំពី​សក្តានុពល លទ្ធភាព និង​ឱកាស​នៃ​ការវិនិយោគ ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​។

​សាខាសមាគម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៦ ហើយក៏​បាន​បន្ត​រៀបចំ​ដំណើរ​ទស្សនកិច្ច​ពហុ​វិស័យ​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​បាន​ចំនួន​០៣​លើក​ផង​ដែរ​។ ចំពោះ​វិស័យ​កសិកម្ម សមិទ្ធផល​ដែល​សមាគម​សម្រេច​បាន​កន្លងមក គឺ​បាន​ជួយ​ជុះ​រុញ​ការវិនិយោគ​ដាំ​ដុះ​ផ្លែ​ដូង​នៅ​ខេត្ត​ក្រចេះ បាន​ជាង ០១​ពាន់​ហ​ត​។ ដើម្បី​ឲ្យ​វិស័យ​នេះ​កាន់តែ​មាន​ការអភិវឌ្ឍ លោក​សង្ឃឹមថា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នឹង​ផ្តល់​ការគាំទ្រ កិច្ចសហការ និង​លើកទឹកចិត្ត​ចំពោះ​សមាគម និង​វិនិយោគិន​ចិន​ដែល​បាន កំពុង និង​រៀបចំ​ផែនការ​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ជាថ្មី​ម្តងទៀត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​គណ​:​ប្រតិភូ ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែង យល់​បន្ថែម​ពី​ស្ថានភាព និង​ឱកាស​នៃ​ការវិនិយោគ​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម លើ​ដំណាំ​ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ការកែច្នៃ និង​ផលិត​ជា​ឱសថ​នៅ​កម្ពុជា​។ ដើម្បីឲ្យ​ផែនការ​វិនិយោគ​ទទួល​បានជោ​គ​ជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​យោបល់ ដល់​គណ​:​ប្រតិភូ​ថា​គួរ​សហការ ឬ​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​ស្វែងរក​ដី និង​ធ្វើ​ការដាំដុះ​។

​លោក​ក៏​បាន​ទាញអារម្មណ៍​គណ​:​ប្រតិភូ​ឲ្យ​ពិចារណ​ធ្វើ​ការវិនិយោគ​លើ​ការ​ចិញ្ចឹមសត្វ ចំណី​សត្វ ដាំ​ឈើ​ឧស្សាហកម្ម និង​ដំណាំ​កសិឧស្សាហកម្ម​សំខាន់ៗ​មួយចំនួន​ទៀត​ដូចជា​ពោត ដំឡូង​មី មៀន ដែល​កំពុង​មាន​សក្តានុពល​ក្នុង​ការនាំ​ចេញ​ផ្តោតទៅលើ​ការដាំដុះ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ ឆ្លើយតប​តាម​ស្តង់ដារ​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ​ដែល​ទីផ្សារ​ចិន​តម្រូវ​។ រួមជាមួយ​ការលើកកម្ពស់​ការផលិត និង​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​កសិករ​កម្ពុជា​ក្នុង​កាត់បន្ថយ​ថ្លៃដើម​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.