ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

កន្ទេល​ធំ​បន្លំ​ដេក លោក​វរ​:​សេនីយ៍​ឯក សូ ចាន់ណា​រី មេបញ្ជាការ​កងវរៈសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៩១១ យក​រថយន្ដ​រដ្ឋ កងវិស្វកម្ម របស់​សម្ដេច​តេជោ ដឹក​ដី​លក់​ហើយ បដិសេធ​ព័ត៌មាន ដើម្បី​ភូតកុហក់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ក្រឡាហោម ស ខេង​…!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្ដរមានជ័យ​៖ លោក​វរ​:​សេនីយ៍​ឯក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​៩១១ កំពុងតែ​ល្បី​ថា​៖ កន្ទេល​ធំ​បន្លំ​ដេក ដែល​ល្បីត៏ៗ​គ្នា​រាប់​ឆ្នាំ​មកហើយ​រឿង​យក​រថយន្ដ​រដ្ឋ កងវិស្វកម្ម របស់​សម្ដេច​តេជោ ហ៊ុន សែន ដឹក​អាចម៍ដី​យកទៅ​លក់​ពេញ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ យ៉ាង​អនាធិបតេយ្យ​។ ក្រោយពី​មាន​ការ​បែកធ្លាយ​រឿង​ចេញផ្សាយ​ព័ត៌មាន ពី​រឿងអាស្រូវ​លោក សូ ចាន់​រី យក​រថយន្ដ​រដ្ឋ កងវិស្វកម្ម របស់​សម្ដេច​តេជោ ហ៊ុន សែន ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ ពេញ​ក្រុង​ប៉ោយ​ប៉ែត កាល​ពី​កន្លងទៅ​ថ្មី​នេះ និង​រៀង​រាល់​ថ្ងៃនេះ​ផងដែរ​។

​លោក​វរ​:​សេនីយ៍​ឯក សូ ចាន់ណា​រី បាន​បដិសេធន៍ លើ​បណ្ដាញសារព័ត៌មាន បានបញ្ជាក់​ថា​៖ ព័ត៌មាន​បំផ្លឹស​ការពិត បង្ខូច​កិត្តិយស​ទៅ​លើ​ថ្នាក់ដឹកនាំ​ម្នាក់ និង​រូប​លោក​ថា​៖ បាន​ប្រើ​រថយន្ដ​រដ្ឋ កងវិស្វកម្ម សម្ដេច​តេជោ ហ៊ុន សែន ដឹក​អាចម៍ដី​ធ្វើ​អាជីវកម្ម​តាមតែ​អំពើ​ចិត្ត​។

​នៅ​ក្នុង​ខ្លឹមសារ​បដិសេធន៍ លោក សូ ចាន់ណា​រី បានបញ្ជាក់​ថា​៖ លោក​មិន​ពាក់​ពន្ធ័​ទេ ជាមួយ​កងវិស្វកម្ម ស៊ុន សែន សៀមរាប ហើយ​រថយន្ត​ទាំងនោះ​ដឹក​ដី​ចាក់​តាម​បរិវេណ​សាលារៀន នៅតាម​បន្ទាត់​ព្រំដែន ហើយ​អាចម៍ដី​ដែល​យក​ទៅ​ចាក់​ខុស​គោលដៅ​នោះ​ថា​៖ តៃកុង​រថយន្ដ​ចាក់​លក់​មួយ​ឡាន​ទៅ​ពី​ឡាន គ្រាន់​យក​លុយ​ផឹក​ការ​ហ្វេ តែប៉ុណ្ណោះ ហើយ​រណ្ដៅ​ដី​កាយ​អាចម៍ដី​លក់​រាប់​ឆ្នាំ​លោក​ថា​៖ កាយ​ស្រះ​យក​ទឹក​អោយ​ពលរដ្ឋ​ប្រើប្រាស់ និង​បង្ហូត​ទឹក​ចូល​នៅ​រដូវវស្សា​នេះ​។

​តាម​ការបកស្រាយ​របស់លោក សូ ចាន់ណា​រី​ពិតជា​ត្រឹមត្រូវ​ទាំងអស់ ព្រោះ​ការចាក់​អាចម៍ដី​នៅតាម​បរិវេណ​សាលារៀន​ពិតជា​មាន​មែន​។

​ទន្ទឹម​និង​នេះ​ក៏​មាន​ការ​ល្បី​រន្ទឺ​រាប់​ឆ្នាំ​មកហើយ​ក្នុង​ការដឹក​អាចម៍ដី​លក់​ពេញ​ក្រុង​ប៉ោយប៉ែត​។ ប្រភព​បាន​បញ្ជាក់ថា​៖ លោក​វរ​:​សេនីយ៍​ឯក សូ ចាន់ណា​រី ជា​មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៩១១ ផង និង​ជា​ជំនួយ​របស់​នាយ​ផ្ទាល់​នាយ​ឧត្ដម​នី​យ៍ ខេង សុមេធ ផង ទើប​លោក សូ ចាន់ណា​រី ហ៊ាន ប្រើល្បិច​កន្ទេល​ធំ​បន្លំ​ដេក រឺ​និយាយបានថា​ធ្វើ​នំ អត់​ម្សៅ យក​រថយន្ដ​សម្បិត្ត​រដ្ឋ​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​។

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ គេ​នៅតែ​សង្កេត​ឃើញ​គ្រឿងចក្រ កងវិស្វកម្ម​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន ដឹក​អាចម៍ដី ចាក់​នៅ​សំណង់​ឯកជន​របស់​អ្នកមានអំណាច​មួយ​កន្លែង​ស្ថិតនៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​សកម្មភាព​ខាងលើ​នេះ ត្រូវបាន​មហាជន​សង្ស័យថា​៖ អ្នកគ្រប់គ្រង​គ្រឿងចក្រ វិស្វកម្ម​របស់​សម្ដេច​តេជោ ហ៊ុន សែន កំពុង​ឃុបឃិត​គ្នា​ជាមួយ​និង​លោក សូ ចាន់ណា​រី ដែល​យក​រថយន្ត​និង​គ្រឿងចក្រ វិស្វកម្ម ប្រើប្រាស់​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​៕
​

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.