ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ស្នើ​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​ធ្វើ​ជា​គ្រូពេទ្យ​ដ៏​ល្អ និង​ប្រតិបត្តិ​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ស្នើ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់ ត្រូវតែ​ការពារ​អាជីព​របស់​ខ្លួន ជា​គ្រូពេទ្យ​ដ៏​ល្អ តាមរយៈ​ការផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង ការប្រតិបត្តិ​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ផ្តល់​ទំនួល​ខុស​ត្រូវ និង​ទំនុកចិត្ត​ចំពោះ​អ្នកជំងឺ​។​

​ការស្នើ​យ៉ាង​ដូច្នេះ​របស់​លោកស្រី អ៊ឹង កន្ថាផាវី បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល អញ្ជើញ​ប្រគល់​វិញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី ថ្នាក់​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត បរិញ្ញាបត្រ​គិលានុបដ្ឋាក បរិញ្ញាបត្រ​រង​បច្ចេកទេស មន្ទីរពិសោធន៍ ឱសថការី​មធ្យម និង​ថ្នាក់​បរិញ្ញាបត្ររង​ឆ្មប នៃ​សាកលវិទ្យាល័យ​អន្តជាតិ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​ក្នុងឱកាស​នោះ លោកស្រី​រដ្ឋមន្ដ្រី បានបញ្ជាក់​ថា លោក លោកស្រី អ្នកនាង កញ្ញា ជា​គ្រូពេទ្យ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការបង្កើន​សុខមាលភាព នៅក្នុង​សង្គម​ទាំងមូល ដូច្នេះ​ត្រូវតែ​ខិតខំ​ការពារ ឱ្យមាន​តម្លៃ​ឡើង​វិញ ឲ្យ​អ្នក​ជំងឺមាន​ទំនុកចិត្ត​ឡើងវិញ ដើម្បី​ធានាបាន​ថា វិស័យ​សុខាភិបាល​របស់​យើង នឹង​មាន​ភាពប្រសើរ​ឡើង​វិញ​ជា​លំដាប់​។​

​លោកស្រី អ៊ឹង កន្ថាផាវី បាន​បន្ថែមទៀតថា ជាពិសេស​ការបង្កើន​ស​ម​ត្ថភាព ឲ្យ​ឆ្លើយតប​នឹង​តម្រូវកា​រ​ជាក់ស្តែង នៃ​ការវិវត្ត​របស់​ជំងឺ​នាពេល​បច្ចុប្បន្ន​។​

​លោកស្រី​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា មាន​វិបត្តិ​មួយ នៅលើ​ការទុកចិត្ត​ចំពោះ​វេជ្ជបណ្ឌិត​ខ្មែរ​យើង ពី​អ្នកជំងឺ ដែល​ពួកគេ​មួយចំនួន បាន​ងាក​ទៅរក​សេវា​ព្យាបាល នៅ​ក្រៅប្រទេស ក៏​ដោយសារ ការមិនទុកចិត្ត ព្រោះ​មាន​គ្រូពេទ្យ​ខ្លះ មិន​រក្សា​ក្រមសីលធម៌ ឬ អាជីព​របស់​គាត់​ឲ្យបាន​ត្រឹមត្រូវ និង​មាន​គ្រូពេទ្យ​មួយចំនួន​ទៀត​អត់​ចេះ តែ​ធ្វើ​ចេះ ដែលនាំឱ្យ​មាន​គ្រោះថ្នាក់ ដល់​អាជីព​ជា​គ្រូពេទ្យ​របស់​យើង​។​

​ជាមួយគ្នា​នោះ លោកស្រី អ៊ឹង កន្ថាផាវី មានជំនឿថា ក្រុមគ្រូពេទ្យ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​នូវ​ចំណេះដឹង និង​ជំនាញ​ត្រឹមត្រូវ នឹង​រួមគ្នា​ការពារ​នូវ​អាជីព ក្នុង​វិស័យ​សុខាភិបាល ដោយ​ធានាបាន​ទាំង​គុណភាព សមត្ថភាព និង​វិជ្ជាជីវៈ និង​ក្រមសីលធម៌​។​

​បើ​តាម​លោក សា​បូ អូ​សាណូ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​១៧​ហើយ ដែល​មាន​និស្សិត​ចំនួន ៥២២៩​នាក់ បាន​បញ្ចប់​ការសិក្សា និង​ទទួលបាន​សញ្ញាបត្រ ចេញ​ទៅ​ចូលរួម​បំរើ​ការងារ ក្នុង​វិស័យ​សុខាភិបាល ទាំង​រដ្ឋ​និង​ឯកជន​។ ពួកគេ​សុទ្ធតែ​ទទួលបាន​ចំណេះដឹង​ជំនាញ លើ​ផ្នែក​សុខាភិបាល​យ៉ាង​ពិតប្រាកដ​។​

​លោក សា​បូ អូ​សាណូ បញ្ជាក់ថា សម្រាប់​ពេល​នេះ មាន​និស្សិត​ចំនួន ៤៣១​នាក់ ក្នុងនោះ​ស្រី ចំនួន​២២២​នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ហើយ​ពួកគេ​នឹង​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​របស់​កម្ពុជា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ផ្តោត​ការយកចិត្តទុកដាក់​ជា​ខ្លាំង ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល និង វិស័យ​អប់រំ​នៅ​កម្ពុជា​៕​លោក រុន សារ៉េត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.