ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

គណ​:​ឃោសនាអប់រំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បើក​វគ្គ​បំប៉ន​ភ្នាក់ងារ​សង្កេតការណ៍រ​បស់​គណបក្ស​ទូទាំង​ខេត្ត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត មាន​បើក​វគ្គ​បំប៉ន​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី ២៦ ខែ​ឧសភា​ខាងមុខ ក្រោម​អធិបតីភាព​លោក ស៊ឹម វុទ្ធា សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណ​:​ឃោសនាអប់រំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក តា​ក ហាប់ សមាជិក​អ​ច​ន្ត្រៃ​យ៍​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​គណៈ​ឃោសនាអប់រំ លោកស្រី ទិត សេដ្ឋា សមាជិកា​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​ជា​គ្រូ​បង្គោល​ការងារ​បោះឆ្នោត​គណបក្ស​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន​គណបក្ស​ក្រុង ស្រុក ថ្នាក់ដឹកនាំ​ការិយាល័យ​ទាំង​៣​នៃ​គណៈ​ឃោសនាអប់រំ​ខេត្ត តំណាង​មន្ទីរ​គណបក្ស​ខេត្ត គណបក្ស​ស្រុក ក្រុង ព្រមទាំង​ភ្នាក់ងារ​សង្កេតការណ៍រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៨​ក្រុង​-​ស្រុក​។​

​មានមតិ​ក្នុង​វគ្គ​អប់រំ​បំប៉ន​នេះ លោក ស៊ឹម វុទ្ធា បាន​មានប្រសាសន៍ថា​៖ តួនាទី​ជា​អ្នកសង្កេតការណ៍ ត្រូវតែ​យល់​ឲ្យបាន​ច្បាស់​នូវ​នីតិវិធី និង​ច្បាប់ បទបញ្ជា​នៃ​ការបោះឆ្នោត​អសាកល​របស់ គ​.​ជ​.​ប ជៀសវាង​ការ​ធ្វេី​ឲ្យមាន​កំហុស ហេ​ី​យ​ត្រូវ​ត្រួតពិនិត្យ​ឲ្យបាន​ល្អ​ត្រឹមត្រូវ​នូវ​ដំណើរការ​តាម​ការិយាល័យ​បោះឆ្នោត​នី​មួយៗ ថា​តេ​ី​ប្រពឹត្តទៅ​បានរ​លូន ឬ​មាន​បញ្ហា​ដែរឬទេ​? ដើម្បី​ជា​មូលដ្ឋាន​បម្រើ ការពារ​នូវ​ផលប្រយោជន៍​ជូន​គណបក្ស​យើង ហើយ​ស្របតាម​គោលការណ៍​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ ។​

​ជាមួយនេះដែរ លោកស្រី ទិត សេដ្ឋា សមាជិកា​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្តុះបណ្តាល​បាន​ធ្វើ​បទ​បង្ហាញ នឹង​បកស្រាយ​រាល់​នីតិវិធី និង​ច្បាប់ បទបញ្ជា​នៃ​ការបោះឆ្នោត​អសាកល​នេះ​ទៅ​ដល់​សិក្ខាកាម​ដែល​ចូលរួម​ឲ្យបាន​យល់​កាន់តែ​ច្បាស់​ថែម​ទៀត ដេ​ី​ម្បី​បម្រើ​ដល់​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​នៅ​ចុងបញ្ចប់​នៃ​វគ្គ​បំប៉ន លោក សឹម វុទ្ធា ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ជា​ភ្នាក់ងារ​គណបក្ស​ទាំង ៨​ស្រុក ក្រុង ត្រូវ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ ចិត្ត បញ្ញា​ស្មារតី ជួយ​បម្រើ និង​ការពារ​ផលប្រយោជន៍​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យើង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង​អាណត្តិ​ទី​៣​នេះ ឲ្យទទួល​បាន​ជោគជ័យ ១០០% ប្រកប​ដោយ​មនសិការ​ទទួលខុសត្រូវ​ការងា​រ​ខ្ពស់ និង​សេចក្តីស្រឡាញ់​ជឿជាក់ គាំទ្រ ដឹងគុណ​យ៉ាង​ក្រៃលែង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.