ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​សហការ​គ្នា​ជាមួយ​ស្ថាប័ន​នានា ជាពិសេស សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ដ៏​ទៃ ដើម្បី​បំពេញការងារ​ទទួលបាន​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី
​មាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​មណ្ឌលគិរី ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បាន​មានប្រសាសន៍ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក ឈឹម កាន អភិបាលរង​ខេត្ត លោក លី សាមិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សង្គមកិច្ច ព្រមទាំង​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច តាម​បណ្តា​រាជធានី​ខេត្ត អភិបាលក្រុង​/​ស្រុក និង​សិស្សានុសិស្ស​ជាច្រើនរូប ដែល​ប្រព្រឹត្ត​ទៅ ។​

​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បាន​ថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយ​ជា​ច្រើន ជាពិសេស គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ជា​ជន​ក្រីក្រ ហើយ​ថវិកា​នេះ ផ្តល់​ជូន​តាមរយៈ​មន្ទី​រ​សុខាភិបាល​រាជធានី​/​ខេត្ត ដើម្បី​ផ្តល់ជូន​ដោយផ្ទាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លងទន្លេ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​។ ឯកឧត្តម បញ្ជាក់ថា កម្មវិធី​គាំពារ​សង្គម វា​ជា​ជ្រុង​ម្ខាង​មិនមែន​គ្រាន់តែ​ជាការ​សម្រាល​ជីវភាព​ទេ តែ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ភាព​អត្រា​មរណភាព​មាតា និង​ទារក និង​បង្កើន​អាហារូបត្ថម្ភ សម្រាប់​ស្ត្រី​ឆ្លង​ទន្លេ​ផង​ដែរ​។

​ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាល​កំណត់​ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មាន​ចំណូល​មធ្យម កម្រិត​ទាប រហូតដល់​ឆ្នាំ​២០៣០ មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់ ហើយ​ជា​ប្រចាំ​ឆ្នាំ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​បាន​ច្រើនជាង​៤% រហូតដល់​ឆ្នាំ​២០៥០ ប្រទេស​កម្ពុជា អាច​ជា​ប្រទេស​អភិវឌ្ឍន៍​។ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ស្នើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​សហការ​គ្នា ចូលរួម​ថែរក្សា​សុខសន្តិភាព ព្រោះ​កត្តា​សុខ​សន្តិភាព​នេះហើយ ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ។

​បន្ថែម​លើស​នេះ ឯកឧត្តម ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​សហការ​គ្នា​ជាមួយ​ស្ថាប័ន​នានា ជាពិសេស ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ដ៏​ទៃ ដើម្បី​បំពេញ​ការងារ​ឱ្យ​គ្នា​ទៅវិញទៅមក ទៅតាម​ភារកិច្ច​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ប្រគល់ជូន ។​

​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​មណ្ឌលគិរី បាន​ឡើង​មានមតិ​ប្តេជ្ញាចិត្ត ដូចជា ៖ អនុវត្ត​យ៉ាង​ខ្ចប់​ខ្ជូន និង​លិខិត​បទដ្ឋាន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ស្មារតី បំបេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ តាម​គោលនយោបាយ​កម្មវិធីរ​បស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតីសម្បទា អនុវត្ត​នូវ​អនុសាសន៍​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត រហូត​ដល់​ក្រសួង បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង និង​ការទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថាប័ន​ក្នុង​អអ្គភាព ក៏ដូចជា​ស្ថាប័ន​ដទៃ និង​ត្រូវ​ខិតខំ​រៀនសូត្រ ដក់ស្រង់​បទពិសោធន៍ ចំណេះដឹង​ថ្មី​បន្ថែមទៀត ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ដែល​ប្រទេសជាតិ កំពុង​មាន​ការរីកចម្រើន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.