ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

លោកស្រី អ៊ឹង កន្ថាផាវី ផ្តាំផ្ញើ​ក្រុមប្រឹក្សា​គណបក្ស ឲ្យ​បន្ត​លើកក​ម្ព​ស់​ការងារ​អភិវឌ្ឍន៍ និង​ផ្ដល់​សេវាសាធារណៈ ប្រកបដោយ​គុណភាព​នៅ​ឃុំ​-​សង្កាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី​វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី អនុប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ចុះ​សួរសុខទុក្ខ​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​គណបក្ស និង​ប្រជា​ការពារ​សង្កាត់​ទៀន និង​គង​ន​យ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ និង​ឃុំ​ត្រពាំងវែង ស្ថិតក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដើម្បី​ក្តាប់​ស្ថានការណ៍​បច្ចុប្បន្ន ស្តាប់​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់​។​

​ក្នុង​ពិធី​សំណេះសំណាល នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ លោកស្រី​វេជ្ជបណ្ឌិត បាន​ជម្រាបជូន​អំពី​សភាពការណ៍​នយាបាយ​ថ្មីៗ ក៏ដូចជា​ស្ថានភាព​សង្គម​បច្ចុប្បន្ន ហើយ​បាន​គូសបញ្ជាក់​ពី​សន្ទុះ នៃ​កិច្ច​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ប្រធាន​។​

​លោកស្រី​វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី បាន​គូសបញ្ជាក់ថា កំណើន​យ៉ាង​ឆាប់រហ័ស​នេះ បាន​ផ្តល់​ភាគ​ផល​ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ តាមរយៈ​ការផ្តល់​ការងារ​ឲ្យធ្វើ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ដែល​បន្តិចទៀតនេះ យើង​នឹង​មាន​អនុវិទ្យាល័យ​តាម​ឃុំ ជាដើម​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី អ៉ឹង កន្ថាផាវី ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សា​គណបក្ស ក៏ដូចជា​ប្រជា​ការពារ​ទាំង​អស់ ឲ្យ​បន្ត​លើកក​ម្ព​ស់​ការងារ​អភិវឌ្ឍ​នៅ​ឃុំ​សង្កាត់ និង​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោកស្រី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមប្រឹក្សា និង​ប្រជា​ការពារ​ក្នុង​ឃុំ​សង្កាត់​ទាំង​បី ក្នុង​នោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គង​ន​យ ចំនួន​៤១​នាក់ សង្កាត់​ទៀន ចំនួន​៤៧​នាក់​, ឃុំ​ត្រពាំងវែង​ចំនួន​២៩​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ៦​ម៉ឺន​រៀល សរុប​ទាំងអស់​ជា​ទឹកប្រាក់ ប្រមាណ​៧​លាន​រៀល​។ លោកស្រី ក៏​បាន​ឧបត្ថម្ភ​ដល់​សិស្ស​សាលា នៅ​ឃុំ​ត្រពាំងវែង ចំនួន ៣​នាក់​ផង​ដែរ សរុប​ចំនួន​៣០០​ដុល្លារ​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត បាន​ចុះ​ចែក​វត្ថុ​អនុស្សាវរីយ៍ ដល់​ខ្នង​ផ្ទះ​ក្រុម​គ្រួសារ​សមាជិក​គណបក្ស នៅ​ឃុំ​សង្កាត់​ទាំង​បី ដែល​ទើប​សម្រាលកូន​រួច ក្នុង​គោលបំណង​បញ្ជាក់​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​គណបក្ស​ចំពោះ​សមាជិកា​សមាជិក​គណបក្ស ក៏ដូចជា​ដើម្បី​ចូលរួម​អបអរសាទរ និង​ស្វាគមន៍​សមាជិក​ថ្មី ក្នុង​ក្រុម​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុងនោះ ម្នាក់ៗ​ទទួលបាន​ថវិកា​៤​ម៉ឺន​រៀន និង​សម្ភារ​ចាំបាច់​សម្រាប់​ទារក ដែល​ទើបនឹង​កើត​មួយ​កញ្ចប់​។ សរុប​ទាំងអស់ វត្ថុ​អនុស្សាវរីយ៍ បាន​ចែក​ជូន​ដល់​ក្រុមគ្រួសារ ចំនួន​៨៨​គ្រួសារ និង​ទឹកប្រាក់​អស់​៣​លាន ៣​សែន​២​ម៉ឺន​រៀល​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.