ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​បទ​ប្បញ្ញ​តិ្ត​ពាក់ព័ន្ធ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត និង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយក​ពន្ធដារ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​បទ​ប្បញ្ញ​តិ្ត​ពាក់ព័ន្ធ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ នៅ​សាល​មហោស្រព​ខេត្ត​កំពត​។​

​លោក អ៊ូច គឹមស៊ាន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពត​បានឲ្យដឹងថា បច្ចុប្បន្ន​សាខា​ពន្ធដារ​ខេត្ត​បាន​ពង្រឹង​ការលើកកម្ពស់​កិច្ចសហការ​ក្នុង​ការជំរុញ​កម្មសិទ្ធិ​ក​រ ឬ​អ្នក​ទទួល​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ជាពិសេស​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ពុំ​ទាន់​ចុះបញ្ជី ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នោះ ធ្វើ​នៅ​ត្រឹម​ថ្នាក់ក្រុង​/​ស្រុក សង្កាត់​/​ឃុំ ឲ្យមក​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​ជា​ធរមាន​។ ក្រៅពី​នោះ​សាខា​ពន្ធដារ​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការពង្រឹង​កិច្ចសហការ​ប្រមូល​ពន្ធ​មួយចំនួនទៀត ដែល​ជា​គុណប្រយោជន៍​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យអស់​សក្តានុពល មាន​ជាអាទិ៍​៖ ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ និង​ពន្ធ​លើ​អចលនទ្រព្យ​ជាដើម​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថាៈ ចំណូល​ពន្ធដារ​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បំពេញ​នូវ​តម្រូវការ​ចំណាយរ​បស់​រដ្ឋ​”​សម្រាប់​កិច្ច​ការពារ​ជាតិ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កិច្ចការ​សង្គមកិច្ច ការអភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ ការបើក​ផ្តល់​ប្រាក់​បៀវត្ស​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រូបង្រៀន​”​។​ល​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ជាប់​ពន្ធ​ទាំង​អស់ ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់ បទ​ប្បញ្ញត្តិ និង​នីតិវិធី​ពាក់ព័ន្ធ​នានា​ឲ្យបាន​ត្រឹមត្រូវ គ្រប់គ្រាន់ និង​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ងាយស្រួល​ដល់​កាតព្វកិច្ច​បង់ពន្ធ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​សូមជម្រាបថា​៖ ក្នុង​អង្គ​សិក្ខាសាលា​ព្រឹក​នេះ ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ មន្ត្រី​ពន្ធដារ មេឃុំ ចៅសង្កាត់ ស្មៀន និង​ប្រា​ជា​ពលរដ្ឋ​ក្នុង​ក្រុង​កំពត​សរុប​ចំនួន ៦២៧​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.