ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប លើកឡើងថា វិស័យ​កីឡា​ជា​វិស័យ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​យុវជន សិស្សានុសិស្ស​ត្រូវ​បន្ត​ខិតខំ​ហាត់​កីឡា​គ្រប់​ប្រភេទ ដើម្បី​បង្កើន​កម្លាំង​កាយសម្បទា​ឲ្យបាន​កាន់តែ​រឹងមាំ ព្រោះ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់ លើ​ផ្នែក​វិស័យ​កីឡា ហើយ​ក៏​ចាត់​ទុក​វិស័យ​កីឡា​ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ការលើកឡើង​បែប​នេះ ក្នុងខណៈពេល លោក កែ​ន សត្ថា ចូលរួម​ធ្វើ​ជា​គណៈអធិបតី អបអរសាទរ​ពិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​អង្គារ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៦៥២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ រវាង​ក្រុម​បាល​ទាប់​ជម្រើស​ខេត្ត​កែប ជួប​ជាមួយ​ក្រុមបាល់ទាត់​ជម្រើស​ខេត្តបន្ទាយមានជ័យ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់ទៀតថា ការលេង​កីឡា​ពិតជា​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព ពិសេស​យើង​អាច​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​ដូច្នេះ​លោក​សូម​ផ្តាំផ្ញើ​ដល់​ក្រុម​យុវជន យុវនារី សិស្សានុសិស្ស​ទាំងអស់ បើ​ទំនេរ​ពី​ការ​រន​សូត្រ គួរតែ​នាំគ្នា​ហាត់​កីឡា លេង​កីឡា​ឲ្យបាន​ផុលផុស ដើម្បី​ពង្រឹង​អាវៈ​យ​វៈ​ឲ្យបាន​កាន់តែ​រឹងមាំ និង​មាន​សុខភាព​មាំមួន​។

​សូមជម្រាបថា​៖ ក្នុង​ពិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​ស​ម្តេច​តេជោ ហ៊ុន សែន នេះ​ក៏​មាន​ការចូលរួម​អម​ដំណើរ​ដោយ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៥១០​នាក់​។​

​ហើយ​លទ្ធផល​នៃ​ការប្រកួត ខេត្ត​កែប ឈ្នះ​ខេត្តបន្ទាយមានជ័យ (​កែប​៤ ,​បន្ទាយមានជ័យ​៣)​។ ក្នុងពេល​បិទ​ការប្រកួត លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកទឹកចិត្ដ​ដល់​កីឡា​ក​រគឺ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ២.០០០.០០០៛ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០.០០០៛ លោក​លឹម ឆៃ​វ​រ៉ាត់ ៤០០០០០៛ លោក​វណ្ណ ចាន់​វុទ្ធី ប្រធាន​មិត្ត​ហ្វូន ៤០០.០០០៛ លោក​ប៊ុន យោង​១០០.០០០៛ សរុប ៣.៣០០.០០០ រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.