ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក ខៀវ កាញារីទ្ធ អញ្ជើញ​ប្រកាស​តែងតាំង​លោក យី វណ្ណៈ ជា​ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​កោះសូទិន​, នៅ​ខេត្ត​កំពង់ចាម មាន​ប្រមាណ ១០​ម៉ឺន​ខ្នង​ផ្ទះ មិនទាន់​មាន​បន្ទប់​អនាម័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ ឆ្លង​តាម​ការ​ជំរឿន​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ចាម ដែល​មិន​ទាន់​មាន​បន្ទប់​អនាម័យ ទិន្នន័យ​ត្រូវ​បាន​បង្ហាញថា មាន​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ៤៦% ស្មើ​និង​១០​ម៉ឺន​ខ្នង​ផ្ទះ នៅ​មិនទាន់​មាន​បន្ទប់​អនាម័យ​ប្រើប្រាស់​។ នេះ​ជា​ការលើកឡើង​របស់​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក យី វណ្ណ​: អភិបាល​ស្រុក​កោះសូទិន ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ក្រោម​វត្តមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កោះសូទិន​។​

​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ការបម្រើ​សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ចាម តាមរយៈ​ចលនា​ប្រឡងប្រណាំង​របស់​អាជ្ញាធរ​ឃុំ​-​សង្កាត់ ដែល​យុទ្ធសាស្ត្រ​មួយ​នេះ បាន​ទទួល​ជោគជ័យ​រួចមកហើយ​។ ប៉ុន្តែ​ដោយឡែក​ទាក់ទង​ទៅនឹង​បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ លោក​អភិបាលខេត្ត មាន​ផែនការ​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង ធ្វើយ៉ាងណា​ឲ្យ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ចាម មាន​បន្ទប់​អនាម័យ​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​ដូច្នេះ​ថា ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​សាធារណៈ លោក​យល់ឃើញថា ប្រសិនបើ​យើង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ មាន​បន្ទប់​អនាម័យ​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ​នោះ ពោល គឺ​ពេលដែល ពួកគាត់​ឈប់​បន្ទោ​របង់​ពាសវាល ពាសកាល នោះ​អាច​ជួយ​គាំពារ​សុខភាព​សាធារណៈ​បាន​មួយផ្នែកធំ ដោយសារតែ​មិន​មាន​មេរោគ​ហូរ​ចូល​ទៅ​ទន្លេ ឬក៏​ឆ្លងតាម​ប្រការ​ផ្សេងៗ ទៀត​នោះ​។ ដូច្នេះ​វិធីសាស្ត្រ​ដែល​អាច​បង្ការ​ទប់ស្កាត់ នូវ​ការឆ្លង​រាលដាល​មេរោគ​ដូច្នេះ មាន​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់​មាន​ការយល់ដឹង ងាក​មក​ប្រើប្រាស់​បន្ទប់​អនាម័យ ឲ្យបាន​គ្រប់​គ្នា​នោះ​ទើប ជា​ការប្រសើរ និង​ធ្វើឲ្យ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​រស់នៅ​បាន​យឺនយូរ​។ ម្យ៉ាងទៀត ការចេញ​ទៅ​បន្ទោ​របង់​ពាសវាល​ពាសកាល​នេះ ក៏​ជា​បច្ច័យ​នាំឲ្យ​កើត​បទល្មើស​ផ្សេងៗ ផងដែរ ជា ពិសេស​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ពិធី​ប្រកាស​តែងតាំង​គណៈកម្មាធិការ​បក្ស​ប្រជាជន​ស្រុក​កោះ​សុទិន លោក គួច ចំរើន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​មើល​ដំណើរការ​សាងសង់ ជួសជុល វិទ្យាល័យ ជី​ហែ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.