ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ស្នងកា​រការ​ខេត្តតាកែវ ប្រជុំ​ផ្សព្វផ្សាយ​អនុសាសន៍​រដ្ឋមន្ត្រី​មហាផ្ទៃ និង​អគ្គស្នងការ ត្រៀម​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​ត្រៀមកម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាកែវ​)៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ មាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​តាម​បណ្តា​ផែន អំពី​លទ្ធផល​សំរេចបាន បញ្ហា​ប្រឈម​នានា និង​លើក​ទិសដៅ​អនុវត្ត​បន្ត ការងារ​ពង្រឹង​វិន័យ​កងកម្លាំង ព្រមទាំង​ផ្សព្វផ្សាយ​អនុសាសន៍​ដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​បទបញ្ជា​ថ្មីៗ របស់ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ពិធី​នេះ​ដែរ​ស្ថិតក្រោម​វត្តមាន ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ត្រី លោក​-​លោកស្រី វរសេនីយ៍​ជា​ស្នងការរង​ទទួល​ផែន និង​ស្នងការរង​ទទួលបន្ទុក​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ក្រើនរំលឹក​ដោយ​សង្កត់ធ្ងន់​ទៅលើ​វិន័យ​កងកម្លាំង​ពង្រឹង​វេន​ប្រចាំ​បញ្ជា​២៤/២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ ជួយ​ប្រជាពលរដ្ឋ ជាពិសេស​ត្រៀមកម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខ័ណ្ឌ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខ​។​

​ទន្ទឹម​នោះ​ដែរ លោកស្នងការ​បាន​ណែនាំ​កងកម្លាំង ត្រូវ​បន្ត​ចូលរួម​ឱ្យ​បាន​សកម្ម​ផុលផុស ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព សំដៅ​កាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន នាំ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សម្តេច​ក្រឡាហោម និង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ដោយ​សម្តែង​ការកោតសរសើរ​ដល់​ក​ង​កម្លាំង នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការជួយ​ថែរក្សា និង​បម្រើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។​

​លោកស្នងការ​បាន​បន្ថែ​ម​ថា អគ្គស្នងការ​នគរបាល​ជាតិ បាន​គូសបញ្ជាក់​រំលឹក​ដល់​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​កោតសរសើរ ចំពោះ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​រួម​សហការ​គ្នា​ធ្វើឲ្យ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ជោគជ័យ និង​ធ្វើឲ្យ​ពលរដ្ឋ​បាន​សប្បាយ​រីករាយ​។​

​ជា​ចុងក្រោយ​លោក​ឧត្តមសេនីយ៍ទោ មានមតិ​ផ្តាំផ្ញើ​ដល់​លោក​អធិការ អធិការរង លោកនាយ​ប៉ុស្តិ៍ ត្រូវ​បំពេញ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ឲ្យបាន​សម្រេច​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.