ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ (Fake news) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយ​ទៀត​ផង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក អំពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ លោក​ចាត់ទុកថា អ្វី​ដែល​ស្ថានទូត​អាមេរិក​បញ្ចេញ​នោះ គឺ​ជា​ដំណឹង​ក្លែងក្លាយ វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជា​មួយ​ផង​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​នៅ​លើ Facebook យ៉ាង​ដូច្នេះ​ថា​៖ «​ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (Fake News) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជា​មួយ​ផង​»​។​

​លោក​បាន​បន្តថា «​អ្នកវិភាគ នៅទីនេះ ខំ​បង្ហាញថា គឺ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​គេ​«​ភ្លេច​» បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ផង​ដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​វិញ​តើ​មាន​ប៉ុន្មាន ? យើង​មាន​តែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​អគតិ​របស់ខ្លួន​ទៅវិញ​»​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើង​ជា​ថ្មី ទៅ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​។ ក្នុង​ទំនាក់ទំនង​នេះ​អាមេរិក​បាន​អះអាងថា អ្នក​ដែល​ចំណេញ​ខ្លាំង​បំផុត ចំពោះ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ គឺ​ប្រទេស​ចិន ចំណែក​ឯ​កម្ពុជា​ចំណេញ​តិចតួច​ប៉ុណ្ណោះ​។​

​ស្ថានទូត​អាមេរិក បាន​បញ្ជាក់​នៅ​លើ Facebook របស់ខ្លួន ដោយ​ធ្វើ​ការប្រៀបធៀប​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​។ ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​»​។​

​ស្ថានទូត​អាមេរិក បាន​បន្តទៀតថា​៖ «​នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​»​។​

​ភ្លាមៗ​បន្ទាប់ពី​មាន​ការរិះគន់​នេះ ស្ថានទូត​មហាអំណាច​ចិន​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ឆ្លើយតប​ធ្ងន់ៗ​ទៅកាន់ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​វិញ​ដោយ​បាន​អះអាងថា សហរដ្ឋអាមេរិក​កំពុងតែ​បង្ក​បញ្ហា​អុជអាល សារជាថ្មី​ម្តងទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ព្រមទាំង​លើកឡើងថា ទំនាក់ទំនង​រវាង​កម្ពុជា​និងចិន មិនមែន​ត្រឹមតែ​ដើម្បី ពាណិជ្ជកម្ម​នោះ​ឡើយ ចិន​បាន​ជួយ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ដល់​កម្ពុជា ក្នុងនោះ​កសាង​ផ្លូវ Highways ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ ដែល​មាន​ប្រវែង​សរុប​ជាង​៣០០០​គីឡូម៉ែត្រ និង​ស្ថានីយ​វា​រី អគ្គិសនី​ជា​ច្រើន​ទៀត​។​

​លើស​ពី​នោះ​ទៅ​ទៀត ស្ថានទូត​មហាអំណាច​ចិន​បាន​អះអាង​បន្ថែមថា ប្រទេស​កម្ពុជា​បាន​នាំចូល​នូវ​វត្ថុធាតុដើម​វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​ដែល​ខ្លួន​បាន​នាំ​ចេញ​ផលិតផល​សម្រេច ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.