ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រីកចំរើន​ទូរ​ទាំង​ប្រទេស​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់សាសនា ព្រហ្ម​ម​ញ្ញ​សាសនានិង​ព្រះពុទ្ធសាសនា​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​និង​មាន​ការអបអ​រទូទាំ​ង​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​តេជោ ហ៊ុន សែន អរគុណ​អាជ្ញាធរ៌ និង កងកម្លាំង​ទាំង​៣ នគ​បាល​ជាតិ កងរាជអាវុធហត្ថ កង​យុទ្ធ​ពល​ខេរៈភូមិន្ទ សា​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​រួម​គ្នា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ​ក្នុង​ពេល​បុណ្យចូលឆ្នាំថ្មី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ កងទ័ព​ឈរជើង​ការពារ​នៅតាម​ព្រំដែន រួម​ទាំង​សិល្បករ សិល្បការិនី គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម អង្គការ ក្មួយៗ​យុវជន ក្រុមហ៊ុន និង​ម្ចាស់ឧ​ត្ថ​ម្ភ និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​តាមរយៈ Facebook នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់ និង​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ព្រំដែន រួម​ទាំង​សិល្បករ សិល្បការិនី គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម អង្គការ ក្មួយៗ​យុវជន ក្រុមហ៊ុន និង​ម្ចាស់​ឧបត្ថម្ភ និង​សប្បុរជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ការពារ ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង បាន​ចូលរួម​បង្កើត​កម្មវិធី​កំសាន្ត​សប្បាយ​ជាច្រើន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​កំសាន្ត​សប្បាយរីករាយ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​»​។​

ច្បាស់​ណាស់​ទោះ​បី​មាន​ការចូលរួម​ទាំងអស់​នេះ​យ៉ាងណាក្តី តែ​ភាពសប្បាយ​រីករាយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅ​នេះ​មិន​អាច​កើតមាន​នោះ​ឡើយ​ប្រសិនបើ​ប្រទេស​ជាតិ​គ្មាន​សុខសន្តិភាព​ទេនោះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

ប្រជាពលរដ្ឋ​ទូ​ទាំ​ប្រទេស រួម​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​កំសាន្ត​សប្បាយរីករាយ​ជាមួយ​កម្មវិធី សង្ក្រាន្ត ដែល​បាន​រៀបចំ​ឡើង​នៅ​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​ការកំសាន្ត​សប្បាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដោយ​គ្មាន​ការភ័យព្រួយ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​កំសាន្ត​សប្បាយ​ជាមួយ​កង​សមត្ថកិច្ច ដែល​បាន​បង្ហាញ​នូវ​សាមគ្គីភាព និង​ការគោរព​ស្រឡាញ់​ក្នុង​លក្ខណៈ​ជា​បងប្អូន​នៃ​មហា​គ្រួសារ​ខ្មែរ​តែមួយ​។ ឆ្នាំ​ថ្មី​នេះ នឹង​នាំ​អោយ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅ​មុខ​ក្រោម​ម្លប់​សន្តិភាព​ជានិច្ច​និរន្តរ៍​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ទទួលបាន​ជោគជ័យ និង​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​និង​ក្នុង​ឆ្នាំ​ក្រោយៗ​ជា​បន្ត​ទៀត​៕
​កាសែត កម្ពុជា​អភិវឌ្ឍន៍​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.