ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

លោក គាត ហ៊ុល ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការតែងតាំង​មន្ត្រីរាជការ លេខ ៣៩៨ អនក្រ​. ត​ត ចុះ​ថ្ងៃ​អង្គារ ១៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​តែងតាំង​លោក គាត ហ៊ុល ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​ជំនួស​លោក សាន ស៊ានហូ អតីត​អភិបាលក្រុង​ប៉ោយប៉ែ​ត​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សួន បវរ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​សាលាក្រុង​ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​។

​ក្នុង​អង្គពិធី​ទាំងមូល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​មេបញ្ជាការ ប្រធាន​មន្ទីរ ក្រុមការងារ លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​ជា​មន្ត្រីរាជការ បងប្អូន​អាជីវករ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​រួម​នឹង​ភ្ញៀវកិត្តិយស​ជាច្រើន​រយ​នាក់​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​។​

​លោក គាត ហ៊ុល អតីត​ចៅសង្កាត់​ផ្សារ​កណ្តាល​ដែល​ទើប​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី បាន​មានប្រសាសន៍ថា ចំពោះ​សមិទ្ធផល​ដែល​រដ្ឋបាល​សង្កាត់​ផ្សារកណ្ដាល​សម្រេច​បាន​គឺ​បានមក​ពី​ការផ្ដល់​យោបល់​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង និង​ក្រុមការងារ​ដែល​តែងតែ​ផ្ដល់នូវ​បទពិសោធន៍ និង​តម្រង់​ទិស​ដល់​រូប​ខ្ញុំបាទ និង ក្រុមការងារ​ដែល​ឈាន​ដល់​សម្រេចបាន​ជោគជ័យ និង ទទួលបាន​ផ្លែផ្កា ជាពិសេស ការទទួលបាន​នូវ​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ដណ្ដើមបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កន្លងមកនេះ​។

​ដើម្បី​ជា​ការឆ្លើយតប​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​បេ្ដជ្ញាចិត្ត​ថាៈ​
១-​ប្តេជ្ញា​គោរព និង​ប្រតិបត្តិ​តាមច្បាប់ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកកម្ពស់​សមត្ថភាព យល់ដឹង និង​សិក្សា​ស្វែងយល់​ពី​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដើម្បី​ធានា​បំពេញ​តួនាទី​ឱ្យបាន​ត្រឹមត្រូវ និង​ជោគជ័យ​តាម​ការកំណត់​។​

២-​ប្តេជ្ញា​ពង្រឹង​សាមគ្គីភាព ឯកភាព​រដ្ឋបាល​ផ្ទៃក្នុង​រវាង​គណៈ​អភិបាល និង​ប្រធាន​ក្រុមប្រឹក្សា​ក្រុង និង​អង្គភាព​នានា​ជុំវិញ​ដែនដី​ក្រុង​ប៉ោយ​ប៉ែត និង​អង្គការ​សង្គម​ស៉ីវិល​ឱ្យបាន​ល្អ និង​រឹងមាំ​។​

៣-​ប្តេជ្ញា​ពង្រឹង​អភិបាលកិច្ច​ល្អ យកចិត្តទុកដាក់​លើ​ការបង្កើន​ប្រសិទ្ធភាព ការអនុវត្ត​គោលនយោបាយ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​។​

៤-​ប្តេជ្ញា​បង្កើន​កិច្ច​អភិវឌ្ឍន៍​តាមរយៈ​ការប្រមូលផ្ដុំ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​កសាង​សមិទ្ធផល​នានា​នៅ​ទីប្រជុំជន និង​ដល់​មូលដ្ឋាន​ឱ្យបាន​រីកចម្រើន​លើ​គ្រប់​វិស័យ​។ /

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.