ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​ពិធី​បិទ​ការប្រកួត​កីឡា​អុក​ចត្រង្គ និង​កីឡា​ទាញ​ព្រ័ត្រ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​កំពត​សង្រា​ន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល ថ្ងៃ​ចន្ទ ១១​កើត ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ និង​កីឡា​ទាញ​ព្រ័ត្រ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​កំពត​សង្រាន្ត​ឆ្នាំថ្មី​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត និង​យុវជន យុវនារី សរុប​ប្រមាណ ៥០០​នាក់​។​

​ក្នុង​ពិធី​នេះដែរ លោក អភិបាល​ខេត្ត​កំពត បាន​ថ្លែង​ការកោតសរសើរ​ថ្លែង​ដោយ​ស្មោះ​ចំពោះ កីឡាករ កីឡាការិនី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​នេះ​ដោយ​រួម​គ្នា​គោរព​គោលការណ៍​និង​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​កីឡា​បាន​ល្អ​ត្រឹមត្រូវ​និង​មាន​ស្មារតី​ស្រឡាញ់​កីឡា​ពិតប្រាកដ ដោយ​ទទួលស្គាល់​លទ្ធផល​បច្ចេកទេស​ស្របតាម​សមត្ថភាព​របស់​ខ្លួន ។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ថ្ងៃ​ដំបូង​រហូត​ថ្ងៃ​បញ្ចប់​ដោយ​យក​អស់​កម្លាំងកាយ​ចិត្ត​មិន​គិត​ពី​ការនឿយហត់ ស្តែងចេញ​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ស្មារតី​យុត្តិធម៌​អនុវត្ត​បាន​ល្អប្រសើរ​តាម​និយាម​បច្ចេកទេស​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត និង​ជំរុញ​ឲ្យ​ការប្រកួត​ទាំងមូល​មាន​ដំណើរការ​ល្អប្រសើរ ទទួលបាន​ជោគជ័យ តាម​ការគ្រោងទុក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.