ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​ពិធី​បិទ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១២​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោកស្រី ព្រមទាំង លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កំត​សង្ក្រាន្ត អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ខេត្តកំពត អមដំណើរ​ដោយ​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទី​ចាត់ ប្រធាន​អង្គភាព មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត បងប្អូន​ប្រជាពលរដ្ឋ យុវជន សរុប ប្រមាណ​២.០០០​នាក់​។

​ក្នុង​ពិធី​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​សរុប ១៣.១២០.០០០​រៀល ដល់​កម្លាំង​ទាំងបី ដោយ​ម្នាក់​ទទួលបាន ២​ម៉ឺន​រៀល រួមមាន ស្នងការ​នរគ​បាល​ខេត្ត​៥១២​នាក់ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​៥០​នាក់ និង កងរាជអាវុធហត្ថ​ខេត្ត​៩៤​នាក់​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ ភេសជ្ជ​: ១២០​កេះ ដល់​បងប្អូន​ប្រជាពលរដ្ឋ យុវជន ដែល​បាន​ចូលរួម​រាំ​លែង​កំសាន្ត​សប្បាយ ក្នុង​កម្មវិធី​បិទ​កំពត​សង្ក្រាន្ត​នេះ​ផង​ដែរ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែងថា កំពត​សង្ក្រាន្ត រយៈពេល​៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត យុវជន យុវនារី ភ្ញៀវ​ជាតិ អន្តរជាតិ បាន​ចូលរួម​ទស្សនា និង​កំសាន្ត​យ៉ាងច្រើន​កុះករ នៅតាម​រមណីដ្ឋាន​នានា ពិសេស​ចូល​លេង​កំសាន្ត​ក្នុង​កម្មវិធី​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀ​ចំ​នៅតាម​សួន​មាត់​ព្រែក នៅក្នុង​ពហុ​កីឡដ្ឋាន និង​នៅតាម​ទី​សាធារណៈ​នានា​នៃ​ទីប្រជុំជន​ខេត្ត​កំពត ហើយ​ពិធី​បុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ស្របពេល​នឹង​ការចាប់ផ្តើម​នៃ​ឆ្នាំ​ដំបូង ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធ​សស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​សុខ​សន្តិភាព​ពេញ​បរិបូណ៍ ហើយ​សន្តិភាព​ដែល​បាន​កើតមានឡើង​ដូច​សព្វថ្ងៃនេះ គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើ​ប្រទេល​គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍន៍ និង​គ្មាន​ការជួបជុំ​សប្បាយរីករាយ​ដូច​ពេល​នេះ​ដែរ ដូច្នេះ​យើងទាំងអស់គ្នា សូម​ប្តេជ្ញា​និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​មួយ​នេះ ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​។

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត បាន​បួងសួង​ដល់​បារមី​សក្កិសិទ្ធ​ក្នុង​លោក ពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ព្រះនាម ទុង្សៈ​ទេវី សូម​តាម​ជួយ​ប្រោះព្រំ​ពរ​ជ័យ​សិរី​សួស្តី និង​សព្វ​សាធុការពរ​បវរ​មហា​ប្រសើរ ចំពោះ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ទាំងមូល ភ្ញៀវ​ជាតិ អន្តរជាតិ​ទាំងអស់ សូម​ជួប​ប្រទះ​នូវ​សុខភាព​ល្អ សេចក្តីសុខ​គ្រប់ប្រការ សុភមង្គល​គ្រប់​ក្រុមគ្រួសារ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ម​ន្ថែ​មទៀត ក្នុង​ឆ្នាំ​ថ្មី​នេះ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.