ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​បទបញ្ជា​របស់​អភិបាលខេត្ត​សៀមរាប​សា​ប​ដូច​ទឹកទន្លេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ​៖ មេ​ឈ្មួញ​ឈ្មោះ​ធឹង​លាង​ស្រេង​នៅតែ​បន្ត​ភាពល្បីល្បាញ​ដឹកជញ្ជូន​ឈើ​ទាំង​កណ្ដាល​ថ្ងៃ​ចូល​ក្នុង​ដេប៉ូ​ខេត្តសៀមរាប​ដោយ​គ្មាន​ញញើត​និង​សមត្ថកិច្ច​អ្វី​ឡើយ​។​ជាក់ស្ដែង​នៅ​ថ្ងៃទី 13 ខែ​មេសា​ឆ្នាំ 2019​នៅវេលា​ប្រហែល​ម៉ោង 10:00​ព្រឹក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ឡាន veong​ខ្នាត​យក្ស​ដឹកឈើ​ចេញពី​ចំណុច​ខេត្តព្រះវិហារ​យក​មក​ដាក់និង​ដេប៉ូ​ខេត្តសៀមរា​បបាន​យ៉ាងដោ​យ​រលូន​។​

សកម្មភាព​ខាងលើ​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​ថា​ហាក់​ពុំ​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប​នោះ​ទេ​ជាពិសេស​គឺ​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​តែម្ដង​។​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​ទៅ​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​អំពី​បញ្ហា​រថយន្ត​ខ្នាត​យក្ស​ខាងលើ​នេះ​ដែរ​ប៉ុន្តែ​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​សូមឲ្យ​អ្នកសារព័ត៌មាន​ផ្ញើ​រូបភាព​ហើយ​និង​ទីតាំង​មក​គាត់​និង​ចាត់​កម្លាំង​ឲ្យទៅ​ចុះ​ចាប់​នៅ​នឹង​កន្លែង​ភ្លាម​ហើយ​រូបភាព​និង​ឡាន​ដឹក​ឈើ​និង​ទីតាំង​ដេប៉ូ​ទិញ​លក់​ឈើ​ត្រូវបាន​អ្នកសារព័ត៌មាន​យើង​រាយការណ៍​នឹង​ផ្ញើ​រូបភាព​ទៅ​លោក​អភិបាលខេត្ត​ភ្លាមៗ​។​ទោះ​យ៉ាងណា​ក្រុម​អ្នកសារព័ត៌មាន​យើង​ជាច្រើន​នាក់​បាន​រង់ចាំ​មើល​បទ​បញ្ជា​ក៏​ដូច​ជា​កម្លាំង​របស់​អភិបាលខេត្ត​ដែល​បាន​បញ្ជា​ឱ្យ​ចុះ​មក​ចាប់​ដល់​កន្លែង​នោះ​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​ ​ហេ​ី​យ​ការ​ដាក់​បទបញ្ជា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ចាំៗ​ថា​សាប​ដូច​ទឹកទន្លេ​។​

សូម​បញ្ជាក់​ផង​ដែល​ថា​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​គាត់​តែងតែ​យក​ស្តាយ​ដដែលៗ​ដើម្បី​យក​មក​ដោះសារ​ជូន​អ្នក​សារពត៌មាន​យើង​និង​មានការ​ភូតភរ​លាក់​អាថ៌កំបាំង​ដើម្បី​ការពារ​ឈ្មួញ​រកស៊ី​តែប៉ុណ្ណោះ​។​លោក​ម៉ុង​ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​គាត់​តែងតែ​ឆ្លើយ​ដោះសារ​និង​ការពារ​ដើម្បី​ក្ដោប​ក្ដាប់​ប្រមូល​យក​ប្រាក់​ពី​ឈ្មួញ​ដាក់​ហ៊ោ​ប៉ៅ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​របៀប​ស្តាយ​ឆ្លើយ​ដោះសារ​ដែល​ពេញ​និយម​របស់​កាត់​គឺ​តែងតែ​និយាយថា​ឈើ​មាន​ច្បាប់​។​រីឯ​លោក​ម៉ក់​ធារ៉ា​ស្នងការរង​ទទួលបន្ទុក​ខាង​ផ្នែក​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​វិញ​កន្លងទៅ​ប្រជាពលរដ្ឋ​បាន​សង្កេតឃើញ​ថា​គឺ​គ្រាន់តែ​បញ្ចេញ​កម្លាំង​យក្ស​ដើម្បី​កៀង​ត្រី​ឲ្យចូល​ទ្រូង​តែប៉ុណ្ណោះ​។​

មេ​ឈ្មួញ​ធឹង​លាង​ស្រេង​ពិតជា​មាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការក្ដោបក្ដាប់​និង​បញ្ជា​ទៅ​សមត្ថកិច្ច​ក្នុង​ខេត្ត​សៀមរាប​ទាំងមូល​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​និង​មាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​។​ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​មាន​ការស្នើ​ឲ្យ​ប​ន្ត្រី​ថ្នាក់លើ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​អោម​យិនទៀង​មេត្តា​ចុះ​អង្កេត​និង​ស្រាវជ្រាវ​ទៅលើ​មន្ត្រី​ពុករលួយ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.