(ខេត្តកែប)៖ នារសៀលថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ រសៀលនេះ បានលើកយកនូវរបៀបវរ:មួយចំនួនដូចខាងក្រោម៖
១/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណតហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩
២/- សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៧ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់រដ្ឋបាលខេត្ត
៣/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ត្រីមាសបន្ទាប់ របស់រដ្ឋបាលខេត្ត
៤/- បញ្ហាផ្សេងៗ ដូចជាការជំរុញដល់មន្ទីរអង្គភាពជុំវិញខេត្តធ្វើការកែលម្អសោភ័ណភាព ដើម្បីត្រៀមចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឲ្យមានភាពអធិកអធម៕ សេង ណារិទ្ធ














