ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ស្តីពី “​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អមដំណើរ​ដោយ លោក លោកស្រី ជា​សមាជិក​នៃ​គណៈកម្មការ​សាខា​បាក​បាទ​ក្រហម​កម្ពុជា ជាច្រើនរូប បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ស្តីពី “​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​” ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​លោក ជាវ តា​យ ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត បាន​មានប្រសាសន៍ថា យុទ្ធនាការ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត អាជីវករ និង​សាធារណៈជន​ឲ្យដឹងពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ រាល់​ពេល​ធ្វើដំណើរ ហើយ​បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​លើស​ល្បឿន​កំណត់ ត្រូវគោរព​សិទ្ធិ​ជនពិការ និង​ទុក​សិទ្ធិ​អាទិភាព​ជូន​ជនពិការ​ពេល​ប្រើប្រាស់​ផ្លូវ ដើម្បី​ឈាន​ទៅដល់​ការកាត់បន្ថយ​អត្រា​ពិការ ស្លាប់ និង​របួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​កត្តា​ធ្វើឲ្យ​មាន​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​សូមជម្រាបថា​៖ យុទ្ធនាការ​សុវត្ថិភាព​ចរាច​រណ៍ ស្តីពី​”​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​” ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោកស្រី ប្រធាន អនុប្រធាន សមាជិក​គណៈកម្មការ​សាខា ស្នងការ​នគរបាល​ខេត្ត មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត អនុសាខា​ក្រុង ចៅ​សង្កាត់​ទាំង​០៥ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អង្គការ​អេប៉ិច​អាត និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​១៤៥​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.