(ខេត្តកែប)៖ កាលពីរសៀលថ្ងៃអង្គារ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសាឆ្នាំ២០១៩ ដើម្បីលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាជំរុញបន្ថែមនូវស្មារតីសាមគ្គីភាព និងភាពខិតខំរៀនសូត្រដើម្បីអនាគតរបស់ក្មួយៗ វិទ្យាល័យ ហ៊ុនសែន ចំការដូង បានរៀបចំកម្មវិធី “សង្ក្រាន្តជួបជុំមិត្ត” ប្រធានបទ “វិទ្យាសាស្ត្រ និងវប្បធម៌”។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវិទ្យាល័យហ៊ុនសែន ចំការដូង ដោយមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត គណៈអភិបាលស្រុក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សរុបចំនួន៥៤៨នាក់។
ក្នុងឱកាសនោះ ដើម្បីញ៉ាំងពិធីនេះឲ្យកាន់តែមានភាពសប្បាយរីករាយ គណៈអធិបតី និងសហការី ព្រមទាំងក្មួយៗជាសិស្សានុសិស្សក៏បានចូលរួមលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយក្រៃលែង៕ សេង ណារិទ្ធ















