(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ការចុះពិនិត្យទីតាំង ត្រៀមការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីរៀបចំបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្តកំពត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
សមាសភាពចូលរួមមាន លោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងគ្រប់ប្រភេទ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ ១០០នាក់។
ក្នុងដំណើរចុះត្រួតពិនិត្យមើលទីតាំង សម្រាប់ទទួលបដិសណ្ឋារកិច្ច និងការពារជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តកំពតនេះ អាជ្ញាធរខេត្ត ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ដល់ នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហីុង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជារដ្ឋានអង្គរក្ស។
ជាមួយនេះគណៈអធិបតី ក៏បានបើកកិច្ចប្រជុំដើម្បីបែងចែកការងារសម្រាប់ត្រៀមលក្ខណៈ ទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងអញ្ជើញមកដល់ក្នុងទឹកដីខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីសម្ពោធឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពត៕
សេង ណារិទ្ធ








