(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាមួយបណ្ដាភ្នាក់ងារអ្នកសាព័ត៌មានកាសែតនិងទូរទស្សន៍នៅឯសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៩នេះថា៖ គម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់នៅភូមិកែបថ្មី ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នគឺជាគម្រោងមួយក្រោមការផ្ដល់សិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅថា (CDC )ជូនក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា(IGB)តំណាងដោយលោក ជា សុខហេង ប្រធានក្រុមហ៊ុនយ៉ាងពិតប្រាកដក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍បម្រើឲ្យវិស័យទេសចរណ៍។
ការលើកឡើងអោយដឹងដូចនេះរបស់ លោក ជាវ តាយ អភិបាលខេត្តគឺដើម្បីបញ្ជាក់ជូនភាពមិនច្បាស់លាស់របស់បណ្ដាញអ្នកសារព័ត៌មានមួយចំនួនដែលតែងតែចុះផ្សាយពីបញ្ហាគម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ ខាងលើនេះ។ លោក ជាវ តាយ ក៏បានរំលឹកបញ្ជាក់ជូនថា៖ ដោយក្នុងរយៈពេលកន្លងមកនេះតែងតែមានការលេចឮ លើកឡើងខុសៗគ្នាជាច្រើន ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់កែបថ្មីរបស់ក្រុមហ៊ុនវិនិយោគ (IGB)ហើយនៅចុងក្រោយនេះឃើញមានការលើកឡើងប្លែកៗហើយមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដោយមិនមានភាពច្បាស់លាស់ម្ដងថាសង្ស័យរដ្ឋបាលខេត្តលក់ ម្ដងថាមានការស៊ុមគ្រលំ ម្ដងថាការអភិវឌ្ឍហ្នឹងវាអត់ស្របច្បាប់។ ដូច្នេះចំណុចខាងលើនេះ លោក ជាវ តាវអភិបាលខេត្ត បានចង់ជម្រាបបញ្ជាក់ជូនដល់អ្នកសារព័ត៌មានក្នុងឱកាសនោះឲ្យបានយល់ថារដ្ឋបាលខេត្តមិនមានបំណងណាមួយឃុបឃិតដើម្បីលក់ដីរដ្ឋទៅឲ្យបុគ្គលណាម្នាក់នោះទេ នៅក្នុងគម្រោងនោះគឺរដ្ឋបាលខេត្តមានគំនិតចង់អភិវឌ្ឍន៍ដើម្បីធ្វើយ៉ាងណាឲ្យខេត្តទទួលបាននូវភ្ញៀវទេសចរណ៍ហើយបម្រើសេវាជូនប្រជាពលរដ្ឋមកកម្សាន្ដសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនេះហើយដែលស្របតាមបំណងរាជរដ្ឋាភិបាលចង់បាន។ លោកអភិបាលខេត្តបន្តជំរាបជូនថា កន្លងមកនេះរដ្ឋបាលខេត្តតែងបានលើកឡើងជូនក្នុងអង្គប្រជំុជាច្រើនដងរបស់រដ្ឋបាលខេត្តថាតំបន់កែបថ្មីនេះជាតំបន់មួយមានការវិនិយោគ ហើយមានច្បាប់ទំលាប់ដោយមានការសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)នៅក្នុងនោះគឺមានទំហំដី២០០ហិកតាគឺរដ្ឋបាលខេត្តទទួលបាន៤០ភាគរយអ្នកវិនិយោគទទួលបាន៦០ភាគរយ មានន័យថារដ្ឋបាលខេត្តទទួលបានដី៨០ហិកតាអ្នកវិនិយោគទទួលបាន១២០ហិកតា។ ប៉ុន្តែរឿងរ៉ាវទាំងនេះយើងដឹងហើយថា ការវិនិយោគនេះគឺមិនទើបតែមានពេលនេះទេ គឺមានយូរហើយដែលមានឈ្មោះក្រុមហ៊ុនកែវ ជា បន្ទាប់មកក្រុមហ៊ុនកែវជា ក៏បានផ្ទេរឲ្យមកក្រុមហ៊ុន(IGB)ជាសុខហេងនេះវិញ។ហើយបច្ចុប្បន្ននេះរដ្ឋបាលខេត្តក៏បានជម្រុញឲ្យក្រុមហ៊ុននេះអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីជាចំណែករបស់រដ្ឋបាលខេត្តយកទៅធ្វើការអភិវឌ្ឍឆ្នេរមួយដ៏ស្រស់ស្អាតដើម្បើបម្រើវិស័យទេសចរណ៍ឲ្យបានលឿនឆាប់រហ័សយ៉ាងហោចនៅចុងឆ្នាំ២០១៩នេះក៏ត្រូវឲ្យមានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរណ៍មកកម្សាន្ដបានមួយចំណែកផងដែរ។ លោកអភិបាលខេត្តក៏បានជម្រាបជូនដែរថា រដ្ឋបាលខេត្តគឺជាសេនាធិការ ឫតំណាងរាជរដ្ឋាភិបាល តែបើអ្វីមានជាច្បាប់ ជាបទដ្ឋានគតិយុត្តិទាំងឡាយណាគឺរដ្ឋបាលខេត្តត្រូវតែអនុវត្តតាមអ្វីដែលមាននៅក្នុងច្បាប់និងរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានជាស្ពានចម្លងឆ្លុះបញ្ចាំងពីភាពវិជ្ជមាននិងអវិជ្ជមានក្នុងសង្គមជួយដល់អាជ្ញាធរក៏ដូចរាជរដ្ឋាភិបាល។ ប៉ុន្តែការលើកឡើងណាមួយផ្ទុយពីការអនុវត្តមិនមែនការពិតនោះ លោកក៏សូមឲ្យអ្នកសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយត្រូវមានការទំនាក់ទំនងសួរនាំពីប្រភពព័ត៌មានឲ្យបានច្បាស់លាស់សិនទើបជាការប្រសើរ៕ សេង ណារិទ្ធ








