ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​តាមដាន​រាល់​សកម្មភាព​ដែល​បំពាន​ច្បាប់ ត្រូវតែ​បង្ក្រាប​ភ្លាម ដើម្បី​ការពារ​ប្រជាជន ការពារ​ទឹកដី ការពារ​អំណាច​រដ្ឋ​ដែល​កើតចេញ​ពី​ការបោះឆ្នោត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) ៖ នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​ររ​ង​, នាយរង​សេនាធិការ​, ស្នងការ​, ស្នងការរង​, និង​នាយការិយាល័យ​ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើកឡើង​អំពី នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល បាន​ចាត់​ទុក​បញ្ហា​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ គឺជា​កិច្ចកា​រងារ​ចម្បង ហើយ លើកទឹកចិត្ត នូវ​រាល់ ស្នាដៃ​ដែល​អាវុធហត្ថ បាន​រួមចំណែក​បង្កើត​បាន​ជា​សមិទ្ធផល ហើយ​សមិទ្ធផល​ធំ​ជាងគេ គឺ​កា​រួមចំណែក​ថែរក្សា​បាន​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព​នយោបាយ ធ្វើឲ្យ​ប្រទេស​មាន​របៀបរៀបរយ ក្លាយជា​ប្រទេស​នីតិរដ្ឋ និង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាជន ក្នុងនោះ បាន​កសាង​ជំរំ​ជម្រក ជា​បន្តបន្ទាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ស្នាក់​ការ​សន្តិសុខ​ផងដែរ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​នាយ​អាវុធហត្ថ​ទាំងអស់ ដែល​បាន​រួម​ជាមួយ មេបញ្ជាការ ធ្វើ​កិច្ច​ការងារ​សំខាន់ៗ ទទួលបាន​លទ្ធផល​ល្អប្រសើរ ធ្វើឲ្យ​អង្គភាព​អាវុធហត្ថ​មានកេរ្តិ៍ឈ្មោះ និង​ក្លាយជា​កម្លាំង​ស្នូល​មួយ នៃ​ខឿន​សន្តិសុខ​ជាតិ និង​ប្រជាជន​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​អំពាវនាវ​ដល់​អាវុធហត្ថ​គ្រប់រូប ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​រឹងមាំ លើកកម្ពស់​ស្មារតី​ចូលរួម​សហការ ដើម្បី​សេចក្តីសុខ សណ្តាប់ធ្នាប់​ល្អ ប្រជាជន​រស់នៅ​គ្មាន​ការភ័យខ្លាច​គ្មាន​បទល្មើស​។​

​លើសពីនេះ ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​នូវ​ឧបាយកល​លាប​ពណ៌ និង​យុទ្ធសាស្ត្រ​តាក់តែង​បំបែកបំបាក់ របស់​មជ្ឈដ្ឋាន​ប្រឆាំង​អគតិ និង​ត្រូវ​តាមដាន​នូវ សកម្មភាព​បើ​សកម្មភាព​ណា​ដែល​បំពាន​ច្បាប់ ត្រូវតែ​បង្ក្រាប​ភ្លាម ត្រូវ​បន្ត​ការងារ​អប់រំ​ជា​ប្រចាំ ដើម្បី​កសាង​នូវ​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​ជាតិ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន ការពារ​ទឹកដី ការពារ​អំណាច​រដ្ឋ ដែល​កើតចេញ​ពី​ការបោះឆ្នោត​៕
​ដោយ រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.