ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក​នៅមជ្ឈមណ្ឌលជនភៀស​សឹក​បណ្តោះអាសន្ននៅភូមិស្លក្រាម

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក​នៅមជ្ឈមណ្ឌលជនភៀស​សឹក​បណ្តោះអាសន្ននៅភូមិស្លក្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន​ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើស​រើស​​រៀប​ចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់​យក​ដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ​សរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅ​ទីនេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនាមក្រុមការ​ងារ​​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជំនួសមុខឱ្យអង្គពិធីទាំងមូល បានសម្ដែងនូវគារវកិច្ច​គោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។

លោក អ៊ុំ រាត្រី ចាត់ទុកដំណើរសំណេះសំណាលរបស់សម្តេចនៅថ្ងៃនេះ គឺជាការផ្តល់នូវភាព​កក់​ក្តៅ និងជាការលើកទឹកចិត្តយ៉ាងធំធេងក្រៃលែង។

លោកអភិបាលខេត្ត បានរៀបរាប់ពីដំណើរការសាងសង់ផ្ទះសម្បែង និងការរៀបចំភូមិឋាន​ដល់​ប្រជាពលរដ្ឋភៀសសឹក ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត។ មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ ៣.៨៣៩នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ចំនួន​១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា។

គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាង​សង់​ផ្ទះដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន ២ ៨០៥ខ្នង។ ក្រុមការ​ងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់​ធ្វើ​កសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួង ក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ មានការសាង​សង់ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ ៧ម៉ែត្រចំនួន ២០​ខ្សែ សំរួលដីសាងសង់សាលារៀន ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ, សាងសង់​មណ្ឌលសុខ​ភាពដោយកងវិស្វកម្មសម្ដេចតេជោសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និងភា្ជប់ទឹកតាមផ្ទះ ទទួលខុសត្រូវដោយក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍។ ទន្ទឹមនោះ ក្រសួងក៏បានផ្ដល់ពាងទឹកធំក្នុង១គ្រួសារទទួលបានពាង​១ចំណុះ​៥គូប ស្មើនឹង ២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេសរាជរដ្ឋាភិបាល បានជួយ​ឧបត្ថម្ភថវិកាក្នុង ១គ្រួសារចំនួន ១០ម៉ឺនរៀល ឧបត្ថម្ភដល់សមាជិកគ្រួសារក្នុងម្នាក់ៗចំនួន ២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹក​ប្រចាំ​ខែ ២ម៉ឺនរៀលក្នុង១គ្រួសារ។ ជនភៀសសឹកក៏ទទួលបានថវិកាជំនួយសង្គមពិសេសក្នុ​ង១គ្រួសារ​ចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។

ជាមួយនឹងការរៀបចំភូមិឋាននេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងក្រុមការងារ បានផ្ដល់គោលការណ៍ឱ្យពលរដ្ឋជាជនភៀសសឹក រៀបចំការប្រឡង​ប្រណាំងផ្ទះស្អាត(៣ខែម្តង) យក ៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះ​លេខ​១ទទួលបានថវិកា ៣.០០០ដុល្លារ លេខ២ ទទួលបានថវិកា ២.០០០ដុល្លារ និងលេខ៣ ទទួលបានថវិកា ១.០០០ដុល្លារ ភូមិស្អាតនឹងមានការឧបត្ថម្ភដែរ។

ក្រៅពីនេះមានអង្គការដៃគូផ្សេងៗមានដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្រុះចំនួន២ទីតាំង ព្រមទាំងឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈ​ពិភព​លោក ជួយលើការងារអប់រំ អង្គការ IOM ជួយលើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តី​សង្ឃឹម​កម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភថវិកាដល់គ្រួសារ​ជន​ភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀង​ដល់​ជនភៀសសឹក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.