ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដើម្បីអបអរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី។

តាមរយៈសារសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

«ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យជាតិរុស្ស៉ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ក្រុមប្រឹក្សា សហព័ន្ធ នៃសភាសហព័ន្ធ និងប្រជាជននៃសហព័ន្ធរុស្ស៉ីជាទីរាប់អាន។

ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបានកត់សម្គាល់ថា ទំនាក់ទំនងដ៏យូរអង្វែងរវាង ប្រទេសយើងទាំងពីរ ដែលបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃសាមគ្គីភាព ការជឿទុកចិត្តគ្នាការយោគយល់ គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅតែបន្តរីកចម្រើន និងបានផ្តល់ប្រយោជន៍ជាក់ស្តែង យ៉ាងច្រើនដល់ប្រជាជនយើងទាំងពីរ។ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើការប្តេជ្ញារួមគ្នាក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីរបស់យើង លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលពោរពេញដោយសក្តានុពល ដើម្បីជា ឧត្តមប្រយោជន៍របស់ប្រទេសយើងទាំងពីរ។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ សភាយើងថែមទៀត ដើម្បីសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត សូម លោកជំទាវ ទទួលការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ លោកជំទាវ ទទួលនូវសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម របស់ លោកជំទាវ និងសូមជូនពរប្រជាជននៃសហព័ន្ធរុស្ស៉ីទទួលបានសុខុមាលភាព និងវិបុលភាព»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.