ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេស ២០នាក់ និងជាប់ពាក់ព័ន្ធបទល្មើស Online Scams ៦នាក់

កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេស ២០នាក់ និងជាប់ពាក់ព័ន្ធបទល្មើស Online Scams ៦នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

‌ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេសចំនួន ២០នាក់ និងមានជាប់ពាក់ព័ន្ធបទល្មើស Online Scams ចំនួន ៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះធ្វើរដ្ឋបាល និងស្រាវជ្រាវ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas)។

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ហួត ហៃ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាលខណ្ឌ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, ឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា និងលោកស្រី ឆេង សារ៉េត ស្នងការរង និងមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងចម្រុះរកឃើញមនុស្សចំនួន ២០នាក់ (ស្រី២) មាន ២សញ្ជាតិ, ជនជាតិចិន ១៩នាក់ (ក្នុងនោះមានជនជាតិតៃវ៉ាន់ ០១នាក់ស្រី), ជនជាតិវៀតណាម ០១នាក់ (ស្រី)។ ក្នុងនោះមានជាប់ពាក់ព័ន្ធ Online Scams ០៦ នាក់ (ចិន) និងជាប់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់ចំនួន ១៤នាក់។

សម្ភារវត្ថុតាងរកឃើញក្នុង បន្ទប់លេខ H៥៥-០៦ រួមមាន៖ កុំព្យូទ័រយួរដៃ ០៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣២គ្រឿង។ ចំពោះមនុស្ស និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះបន្ទប់ខាងលើ សម្រេចបិទឃ្លុំជាបណ្តោះអាសន្ន៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.