ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ពលរដ្ឋស្នើសុំអាជ្ញាធរចុះត្រួតពិនិត្យទីតាំងសង្ស័យបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូជាច្រើនកន្លែង ក្នុងសង្កាត់ចោមចៅទី១ និងចោមចៅទី២

ពលរដ្ឋស្នើសុំអាជ្ញាធរចុះត្រួតពិនិត្យទីតាំងសង្ស័យបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូជាច្រើនកន្លែង ក្នុងសង្កាត់ចោមចៅទី១ និងចោមចៅទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងការព្រួយបារម្ភ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកម្លាំងនគរបាល និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ លើទីតាំងដែលសង្ស័យថាមានការបើកដំណើរការជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខាងលើ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ទីតាំងដែលត្រូវបានគេសង្ស័យថាមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ រួមមាន៖
ទីតាំងទី១៖ ស្ថិតនៅតារាងបាល់ទះ «វុត្ថា 272» ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអះអាងថាមានសកម្មភាពជល់មាន់អនឡាញ និងល្បែងអនឡាញផ្សេងៗ។
ទីតាំងទី២៖ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋអះអាងថាមានសកម្មភាពឡូតូ និងជល់មាន់តាមប្រព័ន្ធអនឡាញ។
ទីតាំងទី៣៖ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានរាយការណ៍ថាមានសកម្មភាពល្បែងឆ្នោតឡូតូយ៉ាងសកម្ម។
ទីតាំងទី៤៖ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋសង្ស័យថាមានការបើកល្បែងស៊ីសងតាមអ៊ីនធឺណិត និងឡូតូ។
ក្រៅពីទីតាំងខាងលើ ប្រជាពលរដ្ឋក៏បានអះអាងថា នៅមានទីតាំងជាច្រើនទៀតពាក់ព័ន្ធនឹងឡូតូ និងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់បុរីញូថោន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យផងដែរ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ប្រសិនបើមានការបើកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ វាអាចបង្កឱ្យកើតមានបញ្ហាសង្គមជាច្រើន ដូចជា អំពើចោរកម្ម អំពើហិង្សា ក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងអសន្តិសុខក្នុងមូលដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយការព្រួយបារម្ភ។
យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ជំពូកទី៣ ស្តីពីទោសប្បញ្ញត្តិ មាត្រា៥ បានចែងថា អ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង អាចប្រឈមនឹងការផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល និងអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានស្នើសុំដល់លោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យស្រាវជ្រាវជាក់ស្តែង និងអនុវត្តវិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានសកម្មភាពខុសច្បាប់។
ប្រជាពលរដ្ឋយល់ឃើញថា ការចុះត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។
បញ្ជាក់៖ ការចុះផ្សាយព័ត៌មានខាងលើ គឺធ្វើឡើងក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន ដោយផ្អែកលើព័ត៌មាន និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លុះបញ្ចាំងបញ្ហាសង្គម និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។ អង្គភាពសារព័ត៌មានមិនមានចេតនាបង្ខូចកិត្តិយស ឬញុះញង់បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ ហើយសូមស្វាគមន៍ការបកស្រាយ ឬការបំភ្លឺពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.