ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំកំពុងបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋដាក់ការសង្ស័យថាទំនងអាចជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋានទេដឹង ទើបបានជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការការបង្ក្រាប!

សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំកំពុងបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋដាក់ការសង្ស័យថាទំនងអាចជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋានទេដឹង ទើបបានជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការការបង្ក្រាប!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តត្បូងឃ្មុំ ៖ បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរ ទៅលេងចាក់ភ្នាល់ យ៉ាងសប្បាយរីករាយ ស្រែកហ៊ោរ កញ្ជ្រៀវ លាន់រំពង ពេញព្រៃចំការកៅស៊ូ ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់កើតក្តីព្រួយបារម្ភ ពីសុខសុវត្ថភាពក្នុងការរស់នៅប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋត្រូវជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែង ទទូចស្នើរសុំដល់សារព័ត៌មាន ជួយប្តឹង រាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជួយមានវិធានការ ចំណាត់ការណ៍ បញ្ឈប់សកម្មភាពល្បែងសុីសងខុសច្បាប់នៅចំការកៅស៊ូ ស្ថិតនៅក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា យោងតាមការអះអាងប្រពន្ធរបស់ក្រុមអ្នកញៀនពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាទីតាំងសង្វៀនជល់មាន់ លេងអាប៉ោង និង ល្បែងភ្នាល់កាត់កូនសត្វ យ៉ាងអាណាធិបតេយ្យ ដែលមានទំហំខ្នាតធំជាងកាស៊ីណូ ទីតាំងបនល្បែងនេះស្ថិតនៅចំនុចចំការកៅស៊ូ ក្នុងភូមិ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងភ្នាល់សុីសាច់ហុតឈាមយ៉ាងសាហាវ ភ្នាល់ចាក់លុយខ្ទង់លានរៀល ក្នុងការប្រកួតមាន់១គូ ភ្នាល់លុយខ្ទង់៣០លានទៅ៤០លានរៀល សម្រាប់ការចាក់ភ្នាល់អាប៉ោង ចាក់០១ក្របសុីម្តង០៥លានទៅ១០លានរៀល ចំណែកឯល្បែងភ្នាល់កាត់កូនសត្វវិញ ក្នុង០១ថ្ងៃសុីលុយខ្ទង់៦០ទៅ៧០លានរៀល ជាទីតាំងដែលមាន ចំនួនមនុស្សរាប់១០០នាក់ ជិះម៉ូតូឡានសម្រុកចូលទៅលេងយ៉ាងច្រើនកុះករ បន្តកន្ទុយគ្នាដូចហែលបុណ្យខ្មោច ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរាល់ពេលដែលក្រុមអ្នកដែលញៀនល្បែងស៊ីសងទាំងអស់នោះ ត្រឡប់មកផ្ទះវិញ ប្តីប្រពន្ធតែងតែឈ្លោះទាស់ទែងគ្នា មានក្រុមគ្រួសារខ្លះឈានដល់ការប្រើអំពើហឹង្សា វាយទាត់ធាក់ កាប់ចាក់គ្នា ក្រុមគ្រួសារខ្លះទៀត លក់ទ្រព្យសម្បត្តិដីធ្លីអស់ ជំពាក់បំណុលគេវ័ន ក រហូតឈានដល់ប្តឹងលែងលះគ្នា ដោយសារតែល្បែងសុីសងទាំងនោះ ។

ប្រភពបានបន្តទៀតថា បនល្បែងសុីសងមួយកន្លែងនេះតម្រូវអោយចល័តផ្លាស់ប្តូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងមួយសប្តាហ៍ម្ដង តាមបទបញ្ជាមេខាងលើ ៖
សរុបទាំងអស់មាន៣ទីតាំង
១ / ចំនុច ចំការកៅស៊ូ អន្លង់ពោង ឃុំទន្លេបិទ
២ / ចំនុច ចំការស្វាយចន្ទីរ ស្ទឹងអង្កាញ់ ហៅ២៧ ៣ /ចំនុច ចំការកៅស៊ូ ត្រពាំងក្រព
ពលរដ្ឋដែលជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែង រួមនឹង ពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ។

សូមស្នើរសុំដល់ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមានវិធានការ ចំណាត់ការណ៍ ទប់ស្កាត់ បញ្ឈប់សកម្មភាពទីតាំងល្បែងសុីសងខុសច្បាប់ខាងលើអោយបានទាន់ពេលវេលាផងទាន
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ជួយការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋភូមិឃុំទាំង 9ចំនុចផងទាន ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.