ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត…

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូករួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តសរុបប្រមាណ៤០០នាក់។ ជំ

មានប្រសាន៍ទៅកាន់ពីធីនេះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលក្រុងបាវិត នាពេលនេះ និងវត្តមានរបស់ឯកឧត្តម អស់លោក លោកស្រី ជាគណៈ- ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តមបន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងការគាំទ្រពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សប្បុរសជន ទទួលបាននូវសមិទ្ធផលនានាជាច្រើន បម្រើឲ្យផលប្រយោជន៍ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល ៥ខែមកនេះ កម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល់គ្រប់ថ្នាក់នៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការ ចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការលើកកម្ពស់ការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ក្រាប និងចាត់វិធានការគត់ម៉ត់ចំពោះករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការដាក់ចេញនូវវិធានការ និងចំណាត់ការដ៏ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ទាំងការចុះធ្វើរដ្ឋបាលចំហរ និងចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹមដោយមន្ធូរដៃឡើយ។

ឯកឧត្តមបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ ផារិទ្ធ និងលោក សុខ រស់ ដែលត្រូវបានផ្ទេរភារកិច្ច ក្នុងអាណត្តិការងារជាអភិបាលរងខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវស្របតាមការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្តស្វាយរៀង និងតាមការ ប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាង ល្អប្រសើរ ទាំងក្នុងកិច្ចការអភិវឌ្ឍន៍ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ការ ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមជម្រាបជូនថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៦១ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំង លោក កង វិណ្ណារ៉ូ នឹងលោក លឹម សៀងហេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអនុក្រឹត្យលេខ៤៧៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាល នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.