ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមមាន៖

*១៖ ថវិការដ្ឋ មានដូចជា៖ អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយ ផ្លូវបេតុង របងថ្មីខាងជើង និងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូង និងខាងកើត និងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ

*២៖ ថវិកាសប្បុរជន (ជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី) មានដូចជា៖ ការកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ

*៣៖ ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស មានដូចជា៖ ការសាងសង់ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម៉ែត្រ គុណ១៥ម៉ែត្រ) និងអគារធ្វើលំហាត់ប្រាណដោយមានបំពាក់សម្ភារបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម៉ែត្រ គុណ១៧ម៉ែត្រ កម្ពស់បីជាន់)។

ក្នុងស្មារតីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្តល់អាទិភាពដល់អនុវិស័យអប់រំកាយ និងកីឡា ដោយផ្សាភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

ក្រសួងបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងសុខុមាលភាពរាងកាយ លើកកម្ពស់ការប្រកួតកីឡា និងលើកកម្ពស់សកម្មភាព ហាត់ប្រាណទៀងទាត់ ដើម្បីសុខភាព និងសាមគ្គីភាព ស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» និងចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

តាមរយៈកម្មវិធីអប់រំកាយ និងកីឡា ទាំងក្នុងម៉ោង និងក្រៅម៉ោងសិក្សា សិស្សបានអភិវឌ្ឍន៍បំណិនជីវិតសំខាន់ៗដូចជា ការធ្វើការងារជាក្រុម ការបង្កើនភាពធន់ និងវិន័យ។

ក្រសួងបានបន្តពង្រឹងគុណភាពកីឡាករជម្រើសជាតិ ដើម្បីចូលរួមការប្រកួតប្រជែងគ្រប់កម្រិត តាមរយៈ៖ ១៖ ការបន្តការជួសជុលកែលម្អហេដ្ឋរចនាសម្ព័ន្ធកីឡា, ២៖ ការបន្តការអភិវឌ្ឍធនធានមនុស្ស ការកសាងក្រុមកីឡាករថ្នាលឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ នៅឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នៅកម្ពុជា, ៣៖ កំណែទម្រង់ការប្រកួតគ្រប់ប្រភេទ, ៤៖ ការវិភាជថវិកាគាំទ្រដល់ដំណើរការសហព័ន្ធកីឡាជាតិ, ៥៖ ការលើកកម្ពស់អប់រំកាយ និងកីឡានៅតាមសាលារៀន និង៦៖ ការធ្វើបរិវត្តកម្មកីឡាឌីជីថល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.