ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្តការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយ សន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែបានគោរព ជាដាច់ខាត។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និង អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា នៅពេលដែលរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ។
ប៉ុន្តែជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះ ដដែល។ ការណ៍នេះមានន័យថា MoU ២០០១ ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់ទៀតបានឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយ ត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និង ដោយសន្តិវិធី ដែលមាន និង អាចអនុវត្តទៅបាន»។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលគេស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។

ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS។ យន្តការនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការ ឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប និង សុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។

ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យក្នុងករណីជម្លោះ រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី។ តាមរយៈដំណើរការនៃយន្តការនេះ, ប្រទេសទាំងពីរបានដោះស្រាយព្រំដែនសមុទ្រ ដោយសន្តិវិធី នៅឆ្នាំ២០១៨។

សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នាពេលនេះ ដែលជាករណីទី២ ក្នុងប្រវត្តិសាស្រ្តរបស់ UNCLOS កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេប៉ុន្តែ ផ្ទុយទៅវិញ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ តាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ, ប៉ុន្តែជាការខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និង ដោយសុឆន្ទៈពិតប្រាកដ។

សម្តេចសូមបញ្ជាក់ច្បាស់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ, កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និង ដែលអនុលោមតាមច្បាប់អន្តរ-ជាតិ។

សម្តេចគូសបញ្ជាក់ទៀតថា​ដំណោះស្រាយដោយសន្តិវិធី ជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និង ស្ថេរភាពតំបន់។ ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាពជាតិ, ពង្រឹងទំនុកចិត្ត, បើកឱកាសប្រើប្រាស់ធនធានថាមពល, គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននេះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជន ជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ ។

«កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់រដ្ឋដទៃឡើយ។ ជាមួយគ្នានេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ នាថ្ងៃនេះ កម្ពុជា បន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់, ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី, តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី»។ នេះជាការគូសបញ្ជាក់យ៉ាងច្បាស់លាស់របស់នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និង ភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល។ សម្តេចថ្លែងថា នាថ្ងៃនេះ កម្ពុជា បន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី, តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។

សម្តេចក៏អំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និង ភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.