ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន

ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី៖ លោក សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដោយលោក គង់ គឹមនី ជំនួសលោក ថង សាវុន។

ថ្លែងក្នុងឱកាសនោះ លោក សោម សឿន បាននាំនូវការផ្ដាំផ្ញេីសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ លោកបានកោតសរសេីរចំពោះស្នាដៃដឹកនាំរបស់លោក ថង សាវុន ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលកន្លងមកបានអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដែលបានប្រែក្លាយជាកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វេីឲ្យខេត្តមណ្ឌលគិរី រីកចម្រេីនគ្រប់វិស័យកែប្រែមុខមាត់គួរឲ្យកត់សម្គាល់។

លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២, ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឆ្នាំ២០២៤ ដែលសបញ្ជាក់ឲ្យឃេីញថា ប្រជាជនខេត្តមណ្ឌលគិរី ត្រូវការការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិនិយាយជារួម និងខេត្តមណ្ឌលគិរី និយាយដោយឡែក។

លោកបានសម្ដែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងគណៈកម្មាធិការគណបក្សខេត្ត ដែលនាំឲ្យមានសមិទ្ធផលស្នាដៃ ដូចដែលបានរៀបរាប់ខាងលេី។ លោកក៏បានជូនពរលោក ថង សាវុន ក្នុងមុខតំណែងថ្មី ទទួលបានជោគជ័យគ្រប់ភារកិច្ច។

ក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិកាកណ្ដាល និងក្នុងនាមលោកផ្ទាល់ មានជំនឿយ៉ាងមុតមាំថា លោក គង់ គឹមនី ដែលត្រូវបានប្រកាសតែងតាំងថ្មី នឹងបង្កេីតស្នាដៃសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត និងមិនធ្វេីឲ្យគណបក្ស និងប្រជាជនខេត្តមណ្ឌលគិរីខកបំណងឡេីយ។

លោកបានរំឭកណែនាំអំពីការងារសំខាន់ៗមួយចំនួន ក្នុងការអនុវត្តរបៀបរបបការងាររបស់គណបក្សជូនដល់ថ្មាក់ដឹកនាំ និងមន្ត្រីគណបក្ស ដោយត្រូវអនុវត្តស្របតាមគោលការណ៍ គោលនយោបាយរបស់គណបក្ស ដេីម្បីធានាបានប្រសិទ្ធភាពដឹកនាំ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ពង្រឹងជំនឿគាំទ្ររបស់សមាជិកគណបក្ស និងមហាជនប្រជាជនមកលេីការដឹកនាំរបស់គណបក្ស ពង្រីកប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

លោកបានអំពាវនាវសមាជិក សមាជិកាទាំងអស់ រួបរួមគ្នាជាមួយលោក គង់ គឹមនី ក្នុងការដឹកនាំខេត្តមណ្ឌលគិរី ឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.