ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង

ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បើកយុទ្ធនាការដាំដើមក្ងោក ចំនួន៣០០ដើម នៅលើកំណាត់ផ្លូវជាតិលេខ៥៥ (ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន រហូតដល់ផ្លូវបំបែកវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់) ដែលជាវិថីឆ្លងកាត់ទីសក្ការៈបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។

ដើមក្ងោកដែលមានកម្ពស់ចន្លោះពី ២ទៅ៤ម៉ែត្រដែលត្រូវដាំនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់ជូនរដ្ឋបាលខេត្ត តាមរយៈមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា ការបំផុសចលនាដាំកូនឈើឱ្យបានច្រើន និងគ្រប់ទីកន្លែង គឺជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រអាទិភាពចំនួន៣ គឺ «ស្អាត បៃតង និងចីរភាព»។ យុទ្ធនាការនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកបង្កើតគម្របព្រៃឈើ និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ, គាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចបៃតង និងរួមចំណែកសម្រេចចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែលកម្ពុជាជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងនេះ។

លោកបន្ថែមថា ដើម្បីបន្តនិរន្តរភាពនេះ រដ្ឋបាលខេត្តពោធិ៍សាត់បានដាក់ចេញផែនការសកម្មភាព ទៅគ្រប់បណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ឱ្យបន្តបំផុសចលនាដាំដើមឈើចម្រុះនៅតាមដងផ្លូវ សាលារៀន និងទីសាធារណៈនានា ពិសេសក្នុងរដូវវស្សានេះ។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើវិស័យព្រៃឈើ និងបរិស្ថាន តាមរយៈការផ្តល់កូនឈើសម្រាប់ដាំដុះនាពេលនេះ។

គួរជម្រាបជូនថា ដើមក្ងោក ជាប្រភេទរុក្ខជាតិឈើធំ មានមែកធាងលាតសន្ធឹងធំទូលាយដូចឆត្រ ដែលផ្តល់ម្លប់យ៉ាងល្អ។ រុក្ខជាតិនេះមានភាពទាក់ទាញខ្លាំង ដោយសារវាផ្ដល់ផ្កាពណ៌ក្រហមឆ្អៅ រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅចន្លោះខែមេសា ដល់ខែមិថុនា ដែលជានិមិត្តរូបនៃការចូលមកដល់នៃរដូវវស្សា ព្រមទាំងផ្តល់នូវភាពត្រជាក់ត្រជុំ និងសោភ័ណភាពស្រស់បំព្រងសម្រាប់ដងវិថី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.