ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជំហរមិនទទួលយក សមាជិកគណបក្សក្នុងសម្ព័ន្ធ ដែលទៅបង្កើតបក្សថ្មី ដើម្បីបានចូលជាសមាជិកភាពសម្ព័ន្ធបក្សនយោបាយនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជំហរមិនទទួលយក សមាជិកគណបក្សក្នុងសម្ព័ន្ធ ដែលទៅបង្កើតបក្សថ្មី ដើម្បីបានចូលជាសមាជិកភាពសម្ព័ន្ធបក្សនយោបាយនោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរមិនទទួលយក សមាជិកគណបក្សនយោបាយថ្មីណាមួយ ដែលកើតចេញពីគណបក្សសម្ព័ន្ធ មកបង្កើតគណបក្សថ្មី ដើម្បីបានចូលសម្ព័ន្ធជាថ្មីនោះទេ។

ត្រង់ចំណុចនេះ លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា ការប្រកាសមិនទទួលយកនេះ ដោយមានន័យថា គាត់បានចាកចេញពីគណបក្សក្នុងសម្ព័ន្ធ ហើយទៅបង្កើតគណបក្សថ្មីមួយ ដើម្បីបានចូលសម្ព័ន្ធភាពជាថ្មី។

លោក ជា ធីរិទ្ធ បានបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្ព័ន្ធភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាជំហររបស់សម្ដេចតេជោ ហ៊ុន សែន រាល់គណបក្សថ្មីទាំងឡាយណា ដែលកើតចេញពីគណបក្សសម្ព័ន្ធភាពទាំង២៩ ហើយចង់មកចូលជាសម្ព័ន្ធភាព ដោយមិនឯកភាព ឲ្យមានការបង្កើតគណបក្សថ្មី ដែលចេញពីគណបក្សសម្ព័ន្ធនោះឡើយ»

លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា នេះគឺជាជំហរដាច់ណាត់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយនឹងគណបក្សសម្ព័ន្ធទាំង២៩ ដើម្បីយកទៅអនុវត្ដ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយ កំពុងដឹកនាំរាជរដ្ឋា​ភិ​បាល និងជាគណបក្សនយោបាយដ៏រឹងមាំនៅកម្ពុជា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ​គណបក្សនយោបាយចំនួន២៨ផ្សេងទៀត កាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា សម្ព័ន្ធ​ភាព​រវាងបក្សនយោបាយ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធ​នេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយជាការប្រមូលផ្តុំកម្លាំងដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.