ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​រថយន្ត​២​គ្រឿង​ក្រឡាប់​បន្តបន្ទាប់ សត្វ​ជ្រូក​រាប់រយ​ក្បាល រត់​ចូល​ព្រៃ និង​ជ្រូក​២០​ក្បាល​ស្លាប់ និង​កម្មករ​បុរស ២២ នាក់​រងរបួស​

​រថយន្ត​២​គ្រឿង​ក្រឡាប់​បន្តបន្ទាប់ សត្វ​ជ្រូក​រាប់រយ​ក្បាល រត់​ចូល​ព្រៃ និង​ជ្រូក​២០​ក្បាល​ស្លាប់ និង​កម្មករ​បុរស ២២ នាក់​រងរបួស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ រថយន្ត​២​គ្រឿង​ក្រឡាប់​បន្តបន្ទាប់ ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង ដឹក​សត្វ​ជ្រូក​រាប់រយ​ក្បាល​ក្រឡាប់​បណ្តាលអោយ​សត្វ​ជ្រូក​រត់​ចូល​ព្រៃ​ និង​ជ្រូក​២០​ក្បាល​ស្លាប់ ថៅកែ​បាន​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​ដឹក​កម្មករ​មកជួយ​ចាប់​សត្វ​ជ្រូក តែ​រថយន្ត​ដឹក​កម្មករ​ក៏​ត្រូវ​ក្រឡាប់​ទៀត បណ្តាល​អោយ​បុរស​កម្មករ ២២ នាក់ រងរបួស​ស្រាល​ធ្ងន់ កាល​ម៉ោង​១០​និង​៣០​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២១០៤ នៅ​ចំណុច​ភូមិ​ស្រែ និង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ។​

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បានអោយដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B4344 ដឹក​ជ្រូក​ពី​ស្រុក​សំពៅ​លូន ទៅ​ភ្នំពេញ​ក្រឡាប់​នៅ​ចំណុច​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២១០៤ នៅ​ចំណុច ភូមិ​ស្រែ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន រីឯ​អ្នកបើកបរ​គេចខ្លួនបាត់ ។ បន្ទាប់​មក​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A1990 ដឹក​កម្មករ​ចំនួន ២១ នាក់ ទៅ​ជួយ​ចាប់​ជ្រូក​គេច​ម៉ូតូ​បើក​បញ្ច្រាស់ទិស​គ្នា បណ្តាលឲ្យ​ក្រឡាប់​ទៀត បណ្តាលអោយ​កម្មករ និង​អ្នកបើកបរ​សរុប​២២​នាក់​រងរបួស​ធ្ងន់​ស្រាល កាល​ម៉ោង​១០​និង​៣០​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២១០៤ នៅ​ចំណុច ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ភ្លាមនោះ សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ដឹកជញ្ជូន​ជនរងគ្រោះ​ទាំង ២២ កាន់​ទៅកាន់​មន្ទីរពេទ្យ​ធ្វើ​ការសង្គ្រោះ រួច​ប្រមូល​មធ្យោបាយ​ទាំង ២ គ្រឿង​យក​ទៅ​រក្សាទុ​នៅ​ធ​អិ​ការស្រុក​រង់ចាំ​ការដោះ​ស្រាយ​ជា​ក្រោយ ៕

a6-1 a6-2 a6-3 a6-4 a6

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.